Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ៖ ការមិនយកថ្លៃទិដ្ឋាការចេញចូលតាមច្រកព្រំដែនកម្ពុជា ថៃ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧

បានផុស

នៅ

អ្នកវិភាគមើលឃើញថា ការលើកលែងការយកថ្លៃសេវាទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ អំឡុងពេលចូលឆ្នាំខ្មែរ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ចំពោះពលករខ្មែរដែលកំពុងរស់់នៅ និងធ្វើការនៅប្រទេសថៃ។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែល​វិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ថា «ការលើកលែងថ្លៃទិដ្ឋាការចេញ-ចូល (Re-Entry) គឺជាការជួយសម្រួលដល់បន្ទុកនៃការចំណាយមួយដល់ពលករ មានន័យថា គាត់អាចសល់​លុយពីការមិនបង់ថ្លៃសេវាទិដ្ឋាការនេះ ទុកមកលេងស្រុកនាអំឡុងពេលចូលឆ្នាំខ្មែរខាងមុខ»។

លោកបណ្ឌិត បន្ថែមថា ការរិះរកយន្តការផ្សេងៗដើម្បីជួយសម្រួលបន្ទុកពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស គឺជាកាយវិការមួយត្រឹមត្រូវណាស់ ហើយលោកវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ លោកបានសង្កត់ធ្ងន់ថា ការចរចាររវាងរដ្ឋាភិបាលកម្ពុជា និងថៃ រហូតមានការសម្រេចលើកលែងការមិនយកថ្លៃសេវាបង់ប្រាក់លើទិដ្ឋាការចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ នេះក៏បង្ហាញពីទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសបង្ហាញពីចក្ខុវិស័យនៃនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះផងដែរ។

គួរបញ្ជាក់ដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃ ពី១៩០០បាត មកត្រឹម៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងអប់រំ៖ កម្មវិធីប្រកួតអប់រំបង្កើតហ្គេម បង្ហាញពីសមត្ថភាពក្មេងស្រីក្នុងបច្ចេកវិទ្យា

នយោបាយ៥៨ នាទីutes មុន

ទិវាសន្តិភាព ២៩ ធ្នូ៖ សម្តេចតេជោ រំលឹករំលេចឱ្យដឹងពី«យុទ្ធសាស្រ្ត»របស់សម្តេចដែលទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការពារជាតិ រៀបចំពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមាន ឈ្នះឈ្នះ

សុខភាព២ ម៉ោង មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

សន្តិសុខសង្គម១៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២១ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៣៦ គ្រឿងទៀត បានមកដល់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម