ព័ត៌មានជាតិ
បន្ទាន់! ត្រៀមយកមន្ទីរពេទ្យព្រះកេតុមាលាដាក់អ្នកជំងឺកូវីដ១៩
តាមរយៈសារជាសំឡេង ដែលផ្សព្វផ្សាយនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្ដេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រាប់ឲ្យកម្លាំង ពាក់ព័ន្ធទាំងអស់រៀបចំយកមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីដាក់អ្នកកើតជំងឺកូវី-១៩ ហើយការប្រកាសយកមន្ទីពេទ្យព្រះកេតុមាលា ដើម្បីដាក់អ្នកជំងឺនេះ ដោយសារសម្តេចបានអះអាងថា មកដល់ពេលនេះ កើតរឿងធំហើយ ទាក់ទងទៅនឹងការរីករាលដាលនៃជំងឺ កូវីដ១៩នេះ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា មកដល់ពេលនេះករណីជំងឺកូវីដ១៩ បានកើតឡើងផ្ទួនៗគ្នា ដូច្នេះត្រូវរៀបចំឱ្យទាន់ពេលវេលា ហើយមន្ទីរពេទ្យព្រះកេតុមាលានេះ តម្រូវឲ្យយើងរៀបចំទទួលយកអ្នកជំងឺដែលកើតកូវីដ១៩ មកព្យាបាល នៅពេលដែលក្រសួងសុខា ភិបាលមិនមានទីតាំងផ្សេងទៀត ដើម្បីដាក់ព្យាបាល។
ជាមួយគ្នានោះសម្ដេចពិជ័យសេនា ទៀបាញ់ បានប្រាប់ឱ្យយកគ្រូពេទ្យម្នាក់ ដែលទៅបង្រៀនចាក់វ៉ាក់សាំងកូវីដ១៩ដល់កងទ័ព នៅកងកាំភ្លើងធំ និងសាលាបច្ចេកទេស ទៅធ្វើចត្តាឡីស័ក ដោយសារគ្រូពេទ្យនោះ បើកព្យាបាលអ្នកជំងឺកូវីដ១៩ ហើយសម្ដេចបានប្រាប់ឲ្យវេជ្ជបណ្ឌិតនៅក្នុងកងទ័ពទាំងអស់ផ្អាកសកម្មភាព ហើយទៅធ្វើចត្តាឡីស័កទាំងអស់៕
អត្ថបទ៖កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍