Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ រកឃើញមនុស្សស្លាប់ជាបណ្តើរៗ ក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ

បានផុស

នៅ

យោងតាមព័ត៌មានចុងក្រោយគិតត្រឹមម៉ោង២រសៀលថ្ងៃពុធទី៣ខែមេសា គ្រោះរញ្ជួយដីកម្រិត៧.២រ៉ិចទ័រនៅកោះតៃវ៉ាន់ បានឆក់យកជីវិតមនុស្សចំនួន៧នាក់ហើយ ខណៈ៧១១នាក់រងរបួស ប៉ុន្តែនៅមានមនុស្សចំនួន៧៧នាក់ កំពុងជាប់ក្រោមសំណង់អគារបាក់បែកនៅឡើយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលការរញ្ជួយដីវាយប្រហារភ្លាមៗ, កោះតៃវ៉ាន់ ក៏ដូចជាភាគខាងត្បូងប្រទេសជប៉ុននិងហ្វីលីពីន សុទ្ធតែចេញការព្រមានអំពីរលកយក្សស៊ូណាមិ ប៉ុន្តែក្រោយមកបានដកចេញវិញ។

តាមសេចក្តីរាយការណ៍របស់ Reuters, រដ្ឋាភិបាលតៃវ៉ាន់បញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់នៅក្នុងតំបន់ភ្នំជាកន្លែងមានប្រជាជនរស់នៅតិច នាភាគខាងកើតទីក្រុង Hualien ពោលគឺស្ថិតក្បែរចំណុចកណ្តាលនៃការរញ្ជួយដីនេះតែម្តង។

(រូបថត៖ FT)

រដ្ឋបាលអាកាសធាតុតៃវ៉ាន់ បានឲ្យដឹងថា គ្រោះរញ្ជួយដីដែលមានកម្រិតធ្ងន់ធ្ងរបំផុតក្នុងរយៈពេល២៥ឆ្នាំរបស់តៃវ៉ាន់មួយនេះ មានចំណុចកណ្តាលនៅឆ្នេរសមុទ្រភាគខាងកើតជាមួយជម្រៅ១៥.៥គីឡូម៉ែត្រ។

ស្របពេលជាមួយគ្នានោះដែរ តាមការអះអាងពីទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន, មានរលកស៊ូណាមិតូចៗជាច្រើន បានបោកមកដល់ផ្នែកខ្លះនៃកោះអូគីណាវ៉ា ទៀតផង ខណៈទីភ្នាក់ងាររញ្ជួយដីហ្វីលីពីន ក៏បានចេញការព្រមានដល់អ្នករស់នៅតាមខេត្តតំបន់ឆ្នេរមួយចំនួនផងដែរ ដោយជំរុញឲ្យពួកគេ ជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។

(រូបថត៖ Menafn)

មិនត្រឹមប៉ុណ្ណឹង រញ្ជួយដីនេះ ក៏រង្គើដល់ខេត្ត Fujian និងទីក្រុង សៀងហៃ នៃប្រទេសចិនផងដែរ។

សូមជម្រាបជាថ្មី រញ្ជួយដីនេះ គឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុត ដែលវាយប្រហារកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៩៩មក នៅពេលការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានសម្លាប់មនុស្សប្រហែល ២ ៤០០នាក់ និងបំផ្លាញអគារចំនួន ៥០ ០០០អគារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ ព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិតធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម