Connect with us

ព័ត៌មានអន្ដរជាតិ

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

បានផុស

នៅ

​ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ថា សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ថៃ​ឆ្នាំ​២០២៤​នេះ ក្រោម​ពាក្យស្លោក​ថា​៖ “​បើ​បើក​បរកុំ​ផឹក​-​បើ​ផឹក​កុំ​បើកបរ​” ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន​ជាង​ពាក់កណ្តាល​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២២០០​ករណី និង​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ២៦៤​នាក់​។ ចំនួន​គ្រោះថ្នាក់​ដែល​កើតឡើង​ច្រើនជាងគេ​លើ​យុវវ័យ​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​មាន​អាយុ​ក្រោម​២០​ឆ្នាំ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វី​រ៉ា​ផាត ស៊ី​វ៉ា​ភេត អគ្គ​ស្នងការរង​នគរបាលជាតិ​ថៃ​បាន​និយាយថា សម្រាប់​ការគ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ក្នុងអំឡុងពេល​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៤ ទាក់ទង​នឹង​វិធានការ​ពង្រឹង​និង​អនុវត្ត​ច្បាប់ គឺ​ផ្តោតលើ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​។

លោក​ថា សម្រាប់​សង្ក្រាន្ត​ឆ្នាំ​២០២៤​នេះ អាជ្ញាធរ​ថៃ​នឹងដាក់​ចេញ​នូវ​វិធានការ​ថ្មី ប្រសិនបើ​យុវវ័យ​ដែលមាន​អាយុ​ក្រោម​២០​ឆ្នាំ ឬ​អាយុ​ក្រោម​១៨​ឆ្នាំ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ ឬ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង អ្នកលក់​គ្រឿង​ស្រវឹង​ក៏ត្រូវ​មានទោស និង​អ្នក​ដែល​បបួល​ផឹក​ក៏ត្រូវ​មានទោស​ផងដែរ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម