ព័ត៌មានជាតិ
អ្នកតែងទៅខ្ចីលុយតាមគ្រឹះស្ថានធនាគារ ត្រូវស្គាល់ស្ថាប័នដ៏សំខាន់មួយនេះ
ស្ថាប័នដ៏សំខាន់មួយបានដើរតួនាទីមិនអាចខ្វះបាននៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា ហើយដែលគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់តែងតែត្រូវការទិន្នន័យជាចាំបាច់ នៅពេលដំណើរការសិក្សានិងផ្តល់កម្ចីឥណទានដល់អតិថិជន។

ស្ថាប័នមួយនេះគឺក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ Credit bureau Cambodia ហៅកាត់ថា (CBC) ដែលជាក្រុមហ៊ុនតែមួយគត់ដែលផ្តល់សេវារបាយការណ៍ឥណទាននៅក្នុងប្រទេសកម្ពុជា។
ដំណើរការបានជាង ១២ ឆ្នាំ តាំងពីឆ្នាំ ២០១២ សេវារបស់ក្រុមហ៊ុនគឺការផ្តល់ដំណោះស្រាយតាមរយៈរបាយការណ៍វិភាគទិន្នន័យសម្រាប់ការគ្រប់គ្រងហានិភ័យឥណទានដល់គ្រឹះស្ថានហិរញ្ញវត្ថុ។
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (CBC) ជាក្រុមហ៊ុនឯកជនដែលវិនិយោគក្រោមភាគទុនិកពីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក និងការរួមសហការជាមួយបណ្តាដៃគូនៅក្រៅប្រទេស។
រហូតមកដល់បំណាច់ខែមករា ឆ្នាំ ២០២៤ មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១៩៤ ជាសមាជិករបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (CBC) មានទាំងធនាគារពាណិជ្ជ ធនាគារឯកទេស មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងប្រតិបត្តិករឥណទានជនបទ។

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច