កីឡា
ក្រុម Trabzonspor រងការពិន័យលេងគ្មានអ្នកគាំទ្រចំនួន៦ប្រកួត
សហព័ន្ធបាល់ទាត់ប្រទេសតួកគីបានសម្រេចឲ្យក្រុម Trabzonspor ប្រកួតដោយគ្មានអ្នកគាំទ្រចូលទស្សនាចំនួន៦ប្រកួត នៅក្នុងដីរបស់ខ្លួន បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេបានធ្វើកុប្បកម្មពេលប្រកួតក្នុងពានរង្វាន់ Super Lig កន្លងមក។
ការសម្រេចដាក់ពិន័យកើតមានឡើងនៅពេលក្រុម Fenerbahce បានយកឈ្នះ ៣-២ លើក្រុម Trabzonspor កាលពីថ្ងៃទី១៨ ខែមីនា ជាហេតុធ្វើឲ្យអ្នកគាំទ្រក្រុម Trabzonspor បានសម្រុកចូលទីលាន និងវាយប្រហារកងកម្លាំងសន្តិសុខ និងក្រុមកីឡាករ។
ក្លិប Trabzonspor ត្រូវបានពិន័យជាប្រាក់ចំនួន៣លានលីរ៉ាតួកគី (៩៤,០០០ ដុល្លារ) ខណៈគ្រូបង្វឹកលោក Egemen Korkmaz ត្រូវបានព្យួរ១ប្រកួត។ កីឡាករ Fenerbahçe İrfan Can Eğribayat និង Jayden Oosterwolde ក៏ត្រូវបានព្យួរ១ប្រកួត។ ខ្សែការពារ Bright Osayi-Samuel របស់ក្រុម Fenerbahce ដែលបានវ៉ៃអ្នកគាំទ្រ Trabzonspor ដើម្បីការការពារខ្លួន មិនត្រូវបានពិន័យទេ។
បន្ទាប់ពីកុប្បកម្មនៅទីក្រុង Trabzon ថ្នាក់ដឹកនាំក្រុម Fenerbahce បានគំរាមដកខ្លួនចេញពីការប្រកួតលីគតួកគី។ សមាជិកក្រុមទាំងមូលក៏បានត្រូវសម្រេចឲ្យបោះឆ្នោតចំពោះសំណើសុំដកខ្លួនចេញពីលីគតួកគី Super Lig។
ក្រុម Fenerbahce ដែលជាក្រុមមួយជោគជ័យក្នុងប្រទេសតួកគីធ្លាប់បានឈ្នះជើងឯកលីគចំនួន១៩លើក។ បើមើលតារាងពិន្ទុសប្ដាហ៍ទី៣១ ក្រុម Fenerbahce កំពុងឈរនៅលេខ២ ក្រោយការប្រកួត៣១លើក ឈ្នះ២៦ ស្មើ៤ ចាញ់១ មាន៨២ពិន្ទុ ខណៈក្រុម Galatasaray ឈរនៅលេខ១ មាន៨៤ពិន្ទុ ក្រោយ៣១លើក ឈ្នះ២៧ ស្មើ៣ ចាញ់១៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ insideworldfootball
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ