Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ថា ក្រសួងមុខងារសាធារណៈ បានរួមចំណែកដ៏សំខាន់ដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល

បានផុស

នៅ

អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចាត់ទុកក្រសួងមុខងារសាធារណៈ ថា បានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «ក្រសួងមុខងារសាធារណៈ ត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងការបំពេញមុខងាររបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា វិស័យអប់រំ សុខាភិបាល ជាដើម»

ស្ថិតក្នុងអាណត្តិទី៧នេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា កិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ នៅតែជាកិច្ចការអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្រសួងមុខងារសាធារណៈ ក៏បន្តដើរតួនាទីគន្លឹះក្នុងកិច្ចការងារនេះ ដែលត្រូវបន្តផ្ដល់អាទិភាព និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើការងារកំណែទម្រង់។

តាមការគូសរំលេចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានខិតខំប្រឹងប្រែងបំពេញការងារដែលសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ជាច្រើនគួរជាទីកត់សម្គាល់ តាមរយៈការគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យមុខងារសាធារណៈ ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ។

សម្ដេចនាយករដ្ឋមន្ត្រី ថា ក្រសួងមុខងារសាធារណៈ បានធ្វើការកែទម្រង់ប្រព័ន្ធប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល កែលម្អប្រព័ន្ធសោធននិវត្តន៍ និងការកែលម្អការផ្ដល់សេវាសាធារណៈ ក៏ដូចជាភាពជាដៃគូជាមួយអង្គភាពផ្ដល់សេវាសាធារណៈ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម