Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គំរាមឈប់គាំទ្រអ៊ីស្រាអែល ក្នុងសង្គ្រាមនៅ ហ្គាហ្សា

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសុក្រទី៥ខែមេសា ប្រធានាធិបតីអាមេរិកលោក Joe Biden បានគំរាមទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា ទីក្រុងវ៉ាស៊ីនតោន នឹងឈប់គាំទ្រសង្គ្រាមនៅហ្គាហ្សា បើអ៊ីស្រាអែល គ្មានជំហានជាក់លាក់ ដើម្បីបង្កើនការផ្តល់ជំនួយនិងទប់ស្កាត់ការស្លាប់ជនស៊ីវិលទេនោះ។

ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគំរាមនេះ កើតឡើងបន្ទាប់ពី បុគ្គលិកអង្គការ World Central Kitchen (WCK) ចំនួន៧នាក់ ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល ហើយត្បិតលោក Netanyahu ចេញមុខសុំទោសថានោះជាកំហុសអចេតនាក៏ដោយ ប៉ុន្តែស្ថាបនិក WCK លោក José Andrés អះអាងថា បុគ្គលិករបស់គាត់ គឺត្រូវបានគេកំណត់គោលដៅជាប្រព័ន្ធ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលតិចជាង៣០នាទីរវាងមេដឹកនាំទាំងពីរ សេតវិមានគូសបញ្ជាក់ថា លោក Biden បានសង្កត់ធ្ងន់ពីទង្វើមិនអាចទទួលយកបានចំពោះការវាយប្រហារលើបុគ្គលិកមនុស្សធម៌ និងស្ថានភាពមនុស្សធម៌ទាំងមូល។ អ៊ីស្រាអែលត្រូវប្រកាស និងអនុវត្តជាបន្តបន្ទាប់ នូវវិធានការជាក់លាក់ទាំងឡាយ ដើម្បីដោះស្រាយផលប៉ះពាល់ដល់ជនស៊ីវិល ការឈឺចាប់មនុស្សធម៌ និងសុវត្ថិភាពនៃបុគ្គលិកជំនួយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (រូបថត៖ GPO)

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក មិនឃើញអ៊ីស្រាអែលមានការផ្លាស់ប្តូរអ្វីជាដុំកំភួនទេនោះ ទីក្រុងវ៉ាស៊ីនតោន ច្បាស់ជាផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនហើយ។

ម្តងនេះ ត្រូវបានគេមើលឃើញថា ជាការដាក់កំហិតខ្លាំងបំផុត ដែលអាមេរិកមិនធ្លាប់ធ្វើសោះ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក។ យ៉ាងណា សេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ជាក់ទេថាតើ អាមេរិកនឹងផ្លាស់ប្តូរគោលនយោបាយមួយណា ប៉ុន្តែអ្វីដែលគេដឹងច្បាស់បំផុតគឺថា ចំណុចស្នូលនៃទំនាក់ទំនង អាមេរិក-អ៊ីស្រាអែល គឺជាការផ្គត់ផ្គង់សព្វាវុធ។

(រូបថត៖ Getty)

ក្រោយការព្រមានរបស់អាមេរិកមិនបានប៉ុន្មានផង គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល ស្រាប់តែអនុម័តឲ្យបើកច្រើកព្រំដែន Erez ឡើងវិញ ដែលនេះគឺជាការបើកច្រករវាងអ៊ីស្រាអែល និងភាគខាងជើងតំបន់ហ្គាហ្សាជាលើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើង។

តាមការអះអាងពីមន្ត្រីអ៊ីស្រាអែល ច្រកនេះ នឹងបើកដើម្បីឲ្យជំនួយមនុស្សធម៌កាន់តែច្រើន ចូលទៅដល់តំបន់ហ្គាហ្សា។ លើសពីនេះ គណៈរដ្ឋមន្ត្រី ក៏អនុម័តឲ្យប្រើកំពង់ផែ Ashdod ដើម្បីជួយផ្ទេរជំនួយបន្ថែម ចូលហ្គាហ្សាផងដែរ។

(រូបថត៖ Getty)

សូមជម្រាបជាថ្មី សង្គ្រាមដ៏បង្ហូរឈាមបំផុតមិនធ្លាប់មាននៅតំបន់ហ្គាហ្សា បានផ្ទុះឡើងក្រោយការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ របស់ក្រុមហាម៉ាស ដែលបណ្តាលឲ្យមនុស្សប្រហែល ១ ១៦០នាក់បាត់បង់ជីវិតក្នុងប្រទេសអ៊ីស្រាអែល ដោយភាគច្រើនជាជនស៊ីវិល។

ជាការសងសឹក​ អ៊ីស្រាអែល​​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៣២ ៩១៦ នាក់ ​ភាគច្រើន​ជា​ស្ត្រី និង​កុមារ។ នេះ​បើ​យោង​តាមតួលេខ​ក្រសួង​សុខាភិបាលហ្គាហ្សា ​ដែល​គ្រប់គ្រង​ដោយ​ចលនាប្រដាប់អាវុធប៉ាឡេស្ទីន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Netanyahu ថា អ៊ីស្រាអែល សម្លាប់បុគ្គលិកជំនួយ ជារឿង អចេតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ នាទីutes មុន

ធនាគារ ព្រីនស៍ ម.ក បានតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​តុលាការ​កំពូល​បារាំង​​​កាត់​ទោស​​ អតីត​ប្រធានាធិ​បតី​​ ​​ជាប់ទោស​៣ឆ្នាំ​ពីបទ​ពុករលួយ ​ជ្រែកឥទ្ធិពល​ និង​ការសូក​ប៉ាន់​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

Toyota គ្រោងបន្ថែមការចំណាយ​ ១,៥ ប៊ីលាន​ដុល្លារ​ ដើម្បីជំរុញផលិតកម្មរថយន្តកូនកាត់នៅថៃ

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តួរឿង «ទេវតាល្បែង» រំឭក​ថា​ ពីមុនមកសូម្បីតែអ្នកបើកតាក់ស៊ី ក៏មិនស្គាល់លោកដែរ

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ នៅតែបារម្ភ ទោះបីគ្រោះថ្នាក់ចរាចរណ៍ ១១ខែឆ្នាំ២០២៤នេះ ថយចុះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នារីថៃ​ថតវីដេអូ​អាសអាភាស​​​ផ្ទុក​​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រកចំណូល​​ជិត​១៥០០ដុល្លារ​ក្នុង​១ខែ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សាវិន ហ្វីលីព ៖ ផឹករាល់ថ្ងៃ ហើយអាងរត់ និងសូណា ចុងក្រោយក្រិនថ្លើមស្លាប់ដដែល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នក​លេង​ TikTok​ ត្រូវ​រថភ្លើង​បុក​ស្លាប់​ ពេលថត​​មាតិកា​លើ​ស្ពាន​​ផ្លូវ​រថភ្លើង​​​

Sokha Hotels

ព័ត៌មានពេញនិយម