Connect with us

ព័ត៌មានជាតិ

ផ្លូវបាក់ស្រុតនៅ​​អូរងើយ​ខេត្ត​មណ្ឌលគិរី បានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ

បានផុស

នៅ

ផ្លូវតភ្ជាប់លើ​កំណាត់ផ្លូវជាតិលេខ៧៦ ដែល​បាក់ស្រុត​ដោយ​សារជំនន់ទឹកភ្លៀងកាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ បាន​ស្ថាបនា​ឡើង​វិញ​រួចរាល់​ជា​ស្ថាពរនិង​បាន​បើក​ឱ្យ​ធ្វើ​ចរាចរ​ជា​ធម្មតា​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណាត់ផ្លូវជាតិលេខ៧៦ ដែល​បានបាក់ស្រុត​ដោយសារ​ជំនន់ទឹកភ្លៀង​ មានទីតាំង​នៅ​ត្រង់​ចំណុចអូរងើយ ក្នុង​ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ចន្លោះ PK94+080 – PK94+150)។

បច្ចុប្បន្ន​នេះ ការ​ស្ថាបនា​ផ្លូវថ្មី​តភ្ជាប់ឡើងវិញប្រវែង ៤២៥ម៉ែត្រ(PK93+900-PK94+325) សម្រេច​រួចរាល់១០០% ព្រម​ទាំង​​បានបើកឱ្យ​ធ្វើចរាចរណ៍​ជា​ធម្មតា។

ក្នុង​ដំណើរ​និវត្តមកកាន់រាជធានីភ្នំពេញ នា​ថ្ងៃ​ទី​០៤ ខែ​មេសា នេះ លោក ​ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏​បាន​ដឹកនាំគណៈប្រតិភូក្រសួងនិង​មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពសំណង់ ដោយ​ក្នុង​ឱកាស​នោះលោក​រដ្ឋមន្ត្រី​រំពឹង​​ថា ក្រោយ​បើក​ឱ្យ​ធ្វើចរាចរណ៍​ជា​ធម្មតា​វិញ​នេះ​នឹង​ទទួល​បាន​ការ​ធ្វើដំណើរ​ច្រើន​ពី​សំណាក់​អ្នក​ទេសចរ ក្នុង​​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នា​ពេលខាងមុខ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម