Connect with us

កីឡា

ក្រុមជើងឯកលីគកម្ពុជា​បានត្រឹមជម្រុះក្នុង​ពាន​រង្វាន់ Shopee Cup

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន (AFF) ​នឹង​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​ក្លិប​អាស៊ាន (ASEAN Club Championship) ​ជា​ថ្មី​​ដែល​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា Shopee Cup បន្ទាប់​ពី​ផ្អាក​ដំណើរ​ការតាំង​ពី​ក្រោយ​ឆ្នាំ២០០៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រៀបចំ​ជា​លើក​ទី​៣​នេះ តាម​គោលការណ៍​កំណត់ ក្រុម​​​ចំនួន​១២​ដែល​មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​ចែក​ពូល​គឺ​ជា​ក្រុម​ជើង​ឯក ឬ​ជើង​ឯក​រង​លីគ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ប្រទេស​​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង​វៀតណាម ​ទទួល​បាន​២​កៅអី​ដូច​គ្នា ហើយ​ប្រទេស​ហ្វីលីពីន និង​សិង្ហបុរី ទទួល​បាន​​​១​​ដូច​គ្នា ស្មើ​នឹង​១០​ក្រុម។ ចំណែក​២​កៅអី​ទៀត​ជា​ការ​ជ្រើស​រើស​ពី​វគ្គ​​ជម្រុះ​​​រវាង​​​ កម្ពុជា(១ក្រុម) ព្រុយណេ(១ក្រុម) ឡាវ(១ក្រុម) និង​មីយ៉ាន់ម៉ា(១ក្រុម)។

ដូច្នេះ​ដើម្បី​​​ឡើង​ទៅ​កាន់​វគ្គ​ចែក​ពូល ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​​ត្រូវ​ទទួល​បាន​ជោគជ័យ​ក្នុង​វគ្គ​ជម្រុះ​ជា​មុន​សិន។ ទោះ​បី​ជា​យ៉ាង​ប្រព័ន្ធ​នៃ​ការ​ប្រកួត​មិនទាន់​ត្រូវ​បាន​បង្ហាញ​លំអិត​ឡើយ​ថា​តើ​ត្រូវ​ប្រកួត​ពីរ​ជើង​លក្ខណៈ​ក្នុង​ដី ក្រៅ​ដី ឬ​យ៉ាង​ណា​សម្រាប់​វគ្គ​ជម្រុះ។

ក្លិប​ជើង​ឯក​កម្ពុជា​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ចែក​ពូល។ ជាក់​ស្តែង​ក្រុម​ជើង​ឯក​ភ្នំពេញ​ក្រោន​មាន​តែ​២៥%ប៉ុណ្ណោះ​ក្នុង​ពាន​រង្វាន់ AFC Cup ប៉ុន្តែ​ធ្វើ​បាន​ល្អ​រហូត​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន​ទៀត​ផង។

Shopee Cup នឹង​ក្លាយ​ជាពាន​រង្វាន់​​ដែល​មាន​ប្រព័ន្ធ​លេង​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​​ដែល​ស្រប​ទៅ​តាម​កាល​បរិច្ឆេទ​នៅ​តំបន់​អឺរ៉ុប។ ការ​ប្រកួត​វគ្គ​ជម្រុះ និង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​សរុប​​​៤០​ប្រកួត។ ​ក្រុម​ទាំង​​១២​នឹង​ត្រូវ​បាន​ចាប់​ឆ្នោត​ជា​២​ពូល ដោយ​១​ពូលមាន​៦​ក្រុម។ នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុងពូល​មាន​ចំនួន​៣០​ប្រកួត​ដែល​ត្រូវ​ប្រកួត​ក្នុង​ដី និង​ក្រៅ​ដី ​ចន្លោះ​គ្នា​តែ​៥​ថ្ងៃ។ ក្រុម​លេខ១ និង​លេខ​២ នៃពូល​នីមួយ​ៗ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ការ​ប្រកួត​​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៥។

សូម​បញ្ជាក់​ថា ពាន​រង្វាន់  ASEAN Club Championship ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​តាំង​ពី​ឆ្នាំ​២០០៣ ដែល​មាន​រយៈ​ពេល​២១​ឆ្នាំ​មកហើយ ប៉ុន្តែ​បាន​រៀបចំ​ការ​ប្រកួត​តែ​ពីរ​ដង​ប៉ុណ្ណោះ​គឺ​ឆ្នាំ​២០០៣ និង​២០០៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម