Connect with us

វប្បធម៌ ជំនឿ

ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៧ រៀបចំ បញ្ចប់ដោយជោគជ័យ

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបចំពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិតលើកទី៧ ប្រកបដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤» ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងនិស្សិតទាំង ៥ មហាវិទ្យាល័យ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។

នៅថ្ងែទី១ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានផ្តល់កិត្តិយសជាអធិបតីក្នុង កម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងផ្តល់មតិសំណេះសំណាល លើកទឹកចិត្ត និងកោតសរសើរនិស្សិត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃសាកលវិទ្យាល័យ។ នាថ្ងៃទី២ ក៏មានការប្រគំតន្ត្រីកំដរបរិយាកាស ការលេងល្បែងប្រជាប្រិយ ដូចជាចោលឈូង ចាប់កូនខ្លែង បោះអង្គញ់ ទាញព្រ័ត្រ ការរាំកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ ព្រមទាំងការសម្តែងទស្សនីយភាពនានាដូចជា របាំបុរាណ របាំសហសម័យ ល្ខោនខោល គុណល្បុក្កតោ ចម្រៀងអាយ៉ៃ ល្ខោនស្រមោលស្បែកធំផងដែរ។

ក្រៅពីការសម្ដែងទស្សនីយភាពសិល្បៈចម្រុះដោយនិស្សិត ក៏មានការចូលរួមពីសំណាក់សិល្បករក្រៅប្រព័ន្ធ និងតារាចម្រៀងល្បីៗ នៃព្រះរាជាណាចក្រកម្ពុជាដែលបានស្ម័គ្រចិត្តចូលរួមជំរុញ និងបង្កើនភាពសប្បាយរីករាយដល់មហាជនទូទៅបានទស្សនាកម្សាន្ត។

ថ្ងៃទី៣ ជាថ្ងៃចុងក្រោយ ពេលព្រឹកថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងនិស្សិតជាច្រើនបានចូលរួមស្រង់ទឹកថ្វាយរូបព្រះបាទជ័យវ័រ្មនទី៧ ក្នុងពិធីស្រង់ព្រះរំលឹកគុណគ្រូក្នុងទីធ្លាសាកលវិទ្យាល័យ។ ពេលល្ងាចសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងបានយាងទតការសម្តែងសិល្បៈដែលរៀបចំ និងចូលរួមសម្តែងផ្ទាល់ពីសំណាក់អ្នកគ្រូសាស្ត្រាចារ្យ ព្រឹទ្ធាចារ្យនិងអតីតនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

នេះជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់របស់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ដែលបានរួមកម្លាំងសាមគ្គីគ្នា ក្នុងការរួមថែរក្សា អភិរក្ស អភិវឌ្ឍ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរ ក្នុងបុព្វហេតុប្រតិបត្តិខ្លួនជាកូនល្អ និស្សិតគំរូ និងជាយុវជនល្អក្នុងសង្គម ចៀសឱ្យផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ក្នុងកម្មវិធីនោះដែរ ក្រៅពីការតាំងពិព័រណ៍ស្នាដៃសិល្បៈនិស្សិត ក៏មានការតាំងនូវផលិតផលសិប្បកម្ម វត្ថុសិល្បៈ ផលិតផលពីត្នោត ស្ដង់អាហារ និងវត្ថុអនុស្សាវរីយ៍ដែលបង្ហាញពីសិល្បៈខ្មែរផងដែរ។ នាឱកាសដ៏មានសារ:សំខាន់នៃកម្មវិធីខាងលើ ថ្នាក់ដឹកនាំ និងនិស្សិតក៏បានរៀបចំហិបរៃអង្គាសថវិកាសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីចូលរួមបន្តនិរន្តរភាព នៃកិច្ចដំំណើរការរបស់មន្ទីរពេទ្យ ក៏ដូចជាការចូលរួមផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម