ព័ត៌មានជាតិ
យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ជិត ៣ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញរបស់រដ្ឋាភិបាលដោយឥតគិតថ្លៃ
យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ជិត ៣ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញរបស់រដ្ឋាភិបាលដោយឥតគិតថ្លៃ ក្នុងនោះមានយុវជនជាង ១ ម៉ឺន ៦ ពាន់នាក់ កំពុងសិក្សាជំនាញផ្សេងៗ នៅតាមសាលាបណ្ដុះបណ្ដាលនានា។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ០៥ មេសា នេះថា ចាប់តាំងពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ ១ លាន ៥ សែននាក់ មានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងយុវជនទូទៅចំនួន ២៩ ៥៧៨ នាក់ (ស្រី ១០ ៤៣២ នាក់) បានចុះឈ្មោះចូលរៀនជំនាញ ក្នុងនោះ រាជធានីភ្នំពេញមានចំនួន ១០ ៩៨៥ នាក់ (ស្រី ៣ ៧៣៣ នាក់), ខេត្តបាត់ដំបងចំនួន ៣ ៧១២ នាក់ (ស្រី ១ ៥៨០ នាក់), ខេត្តសៀមរាប ចំនួន ២ ១១៤ នាក់ (ស្រី ៥៨១ នាក់), ខេត្តព្រះសីហនុចំនួន ១ ១៦៥ នាក់ (ស្រី ៤១៤ នាក់), ខេត្តកំពតចំនួន ១ ០២៨ នាក់ (ស្រី ២៨០ នាក់), និងបណ្ដាខេត្តផ្សេងៗ ចំនួន ១០ ៥៧៤ នាក់ (ស្រី ៣ ៨៤៤ នាក់) ដោយបែងចែកតាមវិស័យដូចជាសំណង់សរុបមានចំនួន ៤ ៦៣២ នាក់ (ស្រី ៦៨១ នាក់), អគ្គិសនី និងថាមពល ៥៥៨ នាក់ (ស្រី ៥២ នាក់), អេឡិចត្រូនិក ៤៧៧ នាក់ (ស្រី ៩០ នាក់), កម្មន្តសាល ២៣១ នាក់ (ស្រី ៣១ នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ៤ ៤៧៤ នាក់ (ស្រី ១៧៤ នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៩ ២៩៩ នាក់ (ស្រី ៤ ៩០៤ នាក់) , សេវាកម្ម ១ ៩១៦ នាក់ (ស្រី ១ ៦០៣ នាក់), បរិក្ខារត្រជាក់ និងកម្តៅ ៤ ៤៧៣ នាក់ (ស្រី ១៣៤ នាក់), ទេសចរ ២ ១៣៦ នាក់ (ស្រី ១ ៦៦២ នាក់), និងកសិកម្ម និងកសិ-ឧស្សាហកម្ម ១ ៣៨២ នាក់ (ស្រី ១ ១០១ នាក់)។
លោក កត្តា អ៊ន បានបន្តទៀតថា ក្នុងនោះមានអ្នកកំពុងរៀននៅតាមសាលាបណ្ដុះបណ្ដាលនានា សរុបចំនួន ១៦ ២៦៤ នាក់ (ស្រី ៥ ២២០ នាក់) ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចាប់ផ្ដើមបើកវគ្គជាលើកដំបូងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។
លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដើម្បីទទួលបាននូវជំនាញមួយច្បាស់លាស់សម្រាប់ចិញ្ចឹមខ្លួនឯង និងក្រុមគ្រួសារ សំដៅលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរដោយអាចមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធីទូរសព្ទដូចជា TVET 1.5M ពី APPSTORE (IOS) ឬ ពី PlayStore និងពី APPGallery ហើយរាល់ការចុះឈ្មោះមិនមានការបង់ប្រាក់ឡើយ។ ក្រៅពីនេះ ក្រសួង នៅបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube, TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមជាច្រើន។
លោក កត្តា អ៊ន បានបន្តទៀតថា ចំពោះសិស្សមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ មិនត្រឹមតែចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល ក្នុង ១ ខែ ពីរាជរដ្ឋាភិបាលផងដែរ។ ចំណែកសិស្សទូទៅ អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចសិស្សក្រីក្រ និងងាយរងហានិភ័យទេ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ