ព័ត៌មានជាតិ
ការចុះអនុស្សាណៈយោគយល់គ្នារវាង ក្រុមហ៊ុន Genrich Investment និង ក្រុមហ៊ុន Protus Management ដើម្បីបង្កើតក្រុមហ៊ុន Cambodiastays.
ក្រុមហ៊ុន Genrich Investment និង ក្រុមហ៊ុន Protus Management បានចុះអនុស្សាណៈយោគយល់គ្នា ដើម្បីបង្កើតក្រុមហ៊ុន Cambodiastays សំដៅចូលរួមចំណែកលើកម្ពស់វិស័យទេសចរណ៍នៅប្រទេសកម្ពុជាកាន់តែប្រសើរឡើង។
អនុស្សាណៈនេះបានចុះហត្ថលេខាកាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ អែន ម៉ូន រវាងលោក Jason Han Kagimoto, នាយកប្រតិបត្តិនៃ Cambodiastays (CEO) លោក Luke Lim, ប្រធាននាយកប្រតិបត្តិ Cambodiastays (COO)ជាមួយលោក Lim Lork Johnson, នាយកក្រុមហ៊ុននៃ Cambodiastays (Chairman)។
លោក Lim Lork Johnson, នាយក ក្រុមហ៊ុននៃ Cambodiastays បានមានប្រសាសន៍ថា Cambodiastays គឺជាកិច្ចសហការមួយរវាងក្រុមហ៊ុន Genrich investment ដែលជាក្រុមហ៊ុនខ្មែរសហការជាមួយនឹងក្រុមហ៊ុនដែល មានបទពិសោធន៍គ្រប់គ្រងអចលនទ្រព្យអស់ រយៈពេល 8 ឆ្នាំមកហើយមកពីសហរដ្ឋអាមេរិក នោះគឺ Protus Management។ លោកបានបន្តថាការបង្កើតក្រិមហ៊ុន Cambodiastays នេះឡើងក្នុងគោលបំណងដើម្បីផ្តល់ជូននូវ ភាពងាយស្រួលដល់ម្ចាស់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់ ស្វែងរកជាមួយនឹងប្រាក់ចំណូលបន្ថែមតាមរយៈវេបសាយ cambodistays.com។ មិនត្រឹមតែប៉ុណ្ណោះក៏ជាផ្នែកមួយដើម្បីជួយទាក់ទាញនូវទេសចរណ៍ទូទាំងពិភពលោកឲ្យមកកាន់ប្រទេសកម្ពុជាផងដែរ ជាមួយនឹងភាពងាយស្រួលក្នុងការស្វែងរកទីកន្លែងស្នាក់នៅ តាមរយៈ Cambodiastays.com។
លោក Jason Han Kagimoto, នាយកប្រតិបត្តិនៃ Cambodiastaysបានមានប្រសាសន៍ថា ជាមួយនឹងបច្ចេកវិទ្យាទីផ្សារទំនើបនិងទូលំទូលាយ បូករួមភាពជាដៃគូអន្តរជាតិ យើងជឿជាក់ថានឹងអាចផ្តល់នូវបទពិសោធន៍ដ៏ល្អ បំផុតសម្រាប់ទាំងអតិថិជនដែលចូលមកប្រើប្រាស់សេវាកម្ម ក៏ដូចជាម្ចាស់អចលនទ្រព្យផងដែរ។ លោកបានបន្តថា«តាមរយៈយុទ្ធនាការនេះ យើងក៏សង្ឃឹមថា ទេសចរណ៍ក៏អាចជាអនុផលមួយដែលស្ថិត ក្រោមនៃការចូលរួមផងដែរ ក្នុងការចូលរួមជំរុញ ឲ្យវិស័យទេសចរនៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន។ នៅពេលដែលយើងបានបង្កើត កំណត់ត្រាល្អសម្រាប់អចលនទ្រព្យដែលមានស្រាប់របស់យើង ហើយយើងក៏ចង់នាំយកដៃគូទីផ្សារបច្ចុប្បន្នរបស់យើងពីរដ្ឋនានាឲ្យចូលមកដើម្បីជួយជំរុញទេសចរណ៍ប្រទេសនេះឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀតផងដែរ»។
លោកបានបន្តថា ដើម្បីឲ្យបេសកកម្មមួយនេះទៅរួចវារួមបញ្ចូលទាំងកម្មវិធី influencer ភ្នាក់ងារធ្វើដំណើរ សារព័ត៌មានអន្តរជាតិ និងទីផ្សារ SEO ដែលកំណត់គោលដៅអតិថិជននិងភ្ញៀវទេសចរណ៍ ទូទាំងពិភពលោកតែម្តង។
លោកបានបន្ថែមថា បូករួមជាមួយនឹងធនធានមនុស្សដែលមានជំនាញពីក្រុមហ៊ុនហើយនិងចំណេះជំនាញរបស់យើងបូករួមចូលគ្នានឹងធ្វើឲ្យមាន ជាមួយនឹងការគ្រប់គ្រងដ៏ល្អជាងមួយហើយ បុគ្គលិករបស់យើងទទួលបាននូវភាពជោគជ័យ មួយផងដែរ។ រួមជាមួយនឹងក្រុមធនធានមនុស្សឯកទេសរបស់យើងពី Genrich និងចំណេះដឹងរួមរបស់ យើង យើងនឹងអាចបង្កើតក្រុមគ្រប់គ្រងដ៏ល្អឥតខ្ចោះ ហើយនឹងធ្វើឱ្យប្រាកដថាយើងរក្សាបុគ្គលិកក្រុមហ៊ុនរបស់យើងឱ្យទាន់សម័យ។
លោកបានបញ្ជាក់ថា ដើម្បីរក្សាបាននូវចំណុចនេះ យើងបានបង្កើត SOPs ផ្សេងៗដែលជួយសម្រួលដំណើរការ ចាប់ផ្តើមដំណើរការរបស់យើងសម្រាប់បុគ្គលិក ម្ចាស់ផ្ទះ និងសម្រាប់កិច្ចសហការណ៍របស់ យើងជាមួយអតិថិជនរបស់យើងដែលនឹងធ្វើការកក់ផ្ទះរបស់អ្នកផងដែរហើយមូលហេតុ ដែលយើងអាចធ្វើទាំងអស់នេះ គឺដើម្បីឱ្យយើងទទួលបានការទុកចិត្តពីអតិថិជនថែមទាំងធ្វើឱ្យបានត្រឹមត្រូវជានិច្ច ដើម្បីឱ្យអ្នកជាម្ចាស់អចលនទ្រព្យជឿជាក់យើងយ៉ាងច្បាស់លាស់ហើយពួកគាត់នឹងមានឱកាសធ្វើឲ្យប្រាក់ចំណូលកាន់តែកើនឡើង ដែលពោរពេញទៅដោយភាពងាយស្រួលផងដែរ។ ដូច្នេះចាប់ផ្តើមរកលុយលើទ្រព្យសកម្មរបស់អ្នកជាមួយ Cambodiastays។
លោក Luke Lim, ប្រធាននាយកប្រតិបត្តិ Cambodiastaysបានលើកឡើងថា«ការទុកអចលនទ្រព្យរបស់អ្នកចោលហើយឲ្យ ធូលីពេញនេះគឺមិនទទួលបានជាមួយនឹង ប្រាក់ចំណូលអ្វីនោះទេ។ ដូច្នេះហើយវត្តមាន របស់យើង Cambodiastays នឹងជួយ ដោះស្រាយរាល់បញ្ហាដែលអ្នកទាំងអស់គ្នា កំពុងតែជួបប្រទះនេះនឹងធ្វើយ៉ាងណាឱ្យអចលនទ្រព្យរបស់អ្នកអាចរកប្រាក់ចំណូល បានតាមរយៈការប្រើប្រាស់នូវសេវារបស់ពួក យើង។ យើងក៏អាចដោះស្រាយរាល់ការ ជួសជុល ការចុះកិច្ចសន្យា និងបញ្ហាផ្សេងទៀត ដែលភ្ញៀវនឹងបង្កឡើងតាមរយៈការធានារ៉ាប់រង នៃប្រព័ន្ធកក់អនឡាញរបស់យើង»។ លោកបានបន្តថាលើសពីនេះទៅទៀត យើងក៏មានជំនាញក្នុងវិស័យ ប្រតិបត្តិការកក់តាមអ៊ីនធឺណិត រួមបញ្ចូល វេទិកាគ្រប់គ្រងលើអ៊ីនធឺណិតដែលរួមបញ្ចូល គ្នានូវគ្រប់ផ្នែកនៃការកក់ដូចជា airbnb, vrbo, bookings..com, agoda និងច្រើន ទៀត យើងអាចប្រាកដថាផ្ទះទ្រព្យសកម្មរបស់ អ្នកនឹងត្រូវបានមើលដោយអ្នកគ្រប់គ្នា ហើយ មានកន្លែងកក់ទុកខ្ពស់ជាងវេទិកាភាគច្រើន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ