Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ផ្ដល់ឧបករណ៍រំដោះមីនដែលបង្កៃដោយ រុស្ស៊ី ទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប្រទេសជប៉ុន និងភាគីពាក់ព័ន្ធផ្សេងទៀតបានផ្ដល់ឧបករណ៍បោសសម្អាតមីនទៅដល់អ៊ុយក្រែន បន្ទាប់ពីផ្ទៃដីជាច្រើនរបស់ប្រទេសនេះរងការបង្កៃគ្រាប់ពីសំណាក់កងកម្លាំងរុស្ស៊ី ក្នុងប្រតិបត្តិការសឹកដែលអូសបន្លាយពេលជាង ២ ឆ្នាំមកនេះ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី៥ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជប៉ុនបានផ្ដល់ជំនួយតាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ឬ UNDP នៅក្នុងទីក្រុងកៀវរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ពោលចំទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីមីន ខណៈអ្នកចូលរួមរួមមានឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអ៊ុយក្រែនលោក Matsuda Kuninori ក៏ដូចជាតំណាងសហភាពអឺរ៉ុប និងភាគីផ្សេងទៀតជាដើម ។

ការផ្គត់ផ្គង់ចុងក្រោយបង្អស់ជប៉ុននឹងត្រូវបានផ្តល់តាមរយៈ UNDP ដែលមានបុគ្គលិកបោសសម្អាតមីនជាង ១,០០០ នាក់នៅក្នុងប្រទេសអ៊ុយក្រែន ។ ជំនួយ​របស់​ជប៉ុននេះ​រួម​មាន​យានជំនិះ​ពិសេស​ផលិត​នៅ​ប្រទេស​ជប៉ុន ឧបករណ៍​រាវរក​មីន​ចំនួន ៥៧០ គ្រឿង និង​សម្លៀកបំពាក់​ការពារ​ចំនួន ៤៧៥ ឈុត ។

ចំណែកឯកអគ្គរដ្ឋទូតអ៊ុយក្រែនបានកោតសរសើរជប៉ុនថា ជាប្រទេសមានបទពិសោធន៍ និងចំណេះដឹងទូលំទូលាយបំផុតលើការរាវរក និងការរំដោះមីន ហើយដោយសារឈុតការពារ និងជំនួយផ្សេងទៀតប្រទេសជប៉ុនសុទ្ធតែជារបស់របរថ្មីៗ ដូច្នេះគ្មាននរណាម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងអំឡុងពេលបេសកកម្មរំដោះមីននៅក្នុងប្រទេសអ៊ុយក្រែននៅឆ្នាំនេះនោះទេ ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនចាប់ផ្ទុះឡើង មានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនបានបន្សល់ទុកដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងកិច្ចគាំទ្រផ្ដល់ឧបករណ៍រាវរកមីន និងអ្នកជំនាញបង្ហាត់រាវមីន ខណៈតំបន់ដែលមានមីនក្នុងប្រទេសអ៊ុយក្រែនគឺស្មើនឹងប្រហែលមួយភាគបួននៃផ្ទៃដីសរុបរបស់ប្រទេស ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលខេត្តសៀមរាប ណែនាំដល់មន្ទីរអង្គភាពក្នុងខេត្ត អនុវត្ដឱ្យបានហ្មត់ចត់ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

រថយន្តដឹកជំនួយមនុស្ស​ធម៌​​៦០០​គ្រឿង​​ក្នុង​១ថ្ងៃ​ នឹង​ចូល​តំបន់​ហ្កាហ្សា​​​​ដែលជួប​វិបត្តិ​​ខ្លាំង​​

សេដ្ឋកិច្ច២៥ នាទីutes មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

លោក Zelensky អំពាវនាវ​សុំ​ប្រព័ន្ធ​ការពារ​អាកាស​ពី​សម្ព័ន្ធមិត្ត​បន្ថែម​ទៀត

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

រថយន្តដឹកប្រេង​ក្រឡាប់និង​ផ្ទុះ​ឆេះ​ សម្លាប់​និង​បង្ករបួស​​ជិត​១៣០​នាក់នៅ​នីហ្សេរីយ៉ា

Sokha Hotels

ព័ត៌មានពេញនិយម