Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មី ផ្តល់ជូនគ្រប់អ្នកសារព័ត៌មានទាំងអស់

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា ដើម្បី​គ្រប់គ្រង​ចំនួន​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ឱ្យ​បាន​ច្បាស់លាស់ ក្រសួង បាន​ចេញ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន​ទម្រង់​ថ្មី​ប្រកប​គុណភាព​ខ្ពស់ ដោយ​មាន​ការ​បំពាក់ QR Code និង​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់ ដោយ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ទប់ស្កាត់​ការ​ក្លែង​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន។ ការ​ថ្លែង​នេះ ក្នុង​ឱកាស លោក​រដ្ឋមន្ត្រី បាន​ចុះ​ពិនិត្យ​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​ច្រក​ចេញចូល​តែមួយ នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ថ្លែង​បន្ត​ថា ក្រសួង​ព័ត៌មាន បាន​រៀបចំ​បច្ចេកទេស​រួចរាល់​ក្នុង​ការ​ផ្តល់​បណ្ណ​សម្គាល់​អត្តសញ្ញាណ និង​បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ដែល​ដាក់​ពាក្យ​ស្នើសុំ​បណ្ណ​នា​ពេល​កន្លងមក សូម​អញ្ជើញ​មក​ទទួល​យក​នៅ​ច្រក​ចេញចូល​តែមួយ​របស់​ក្រសួង​ព័ត៌មាន នៅ​រៀងរាល់ថ្ងៃ​ធ្វើការ ពេល​ទទួល​បាន​ការ​ទាក់ទង​ពី​មន្ត្រី​ច្រក​ចេញចូល​តែមួយ។

លោក​រដ្ឋមន្ត្រី បន្ថែម​ថា ក្រសួង នឹង​ចេញ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន​នេះ​ជូន​ដល់​គ្រប់​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ចង់​បាន​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកកាសែត​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ដោយ​មិន​កំណត់​ចំនួន​តាម​ស្ថាប័ន​តូច ឬ ធំ ដូច​ពីមុន​ទេ។

លោក​​បន្ថែម​ទៀត​ថា ចំពោះ​អង្គភាព​សារព័ត៌មាន​ដែល​បន្ត​ចេញ​បណ្ណ​សម្គាល់​ខ្លួន​ជូន​អ្នកកាសែត​ខ្លួន​អាច​បន្ត​ធ្វើ​បាន ប៉ុន្តែ​ស្នើសុំ​ឱ្យ​ស្នើ​យក QR Code ពី​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ដើម្បី​បំពាក់​លើ​បណ្ណ​ដែល​ខ្លួន​ចេញ។ ប៉ុន្តែ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​រំឭក​ថា ករណី​ការ​បោះពុម្ព​ដោយ​សាមី​អង្គភាព​មិន​មាន​គុណភាព​ល្អ អាច​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ផ្ទៀងផ្ទាត់ QR Code។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន ដាក់ពាក្យ​ស្នើសុំ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​ចេញ​ដោយ​ក្រសួង ដើម្បី​ទទួល​បាន​ភាព​ស្របច្បាប់ និង​អត្ថប្រយោជន៍​ជាច្រើន។

បន្ថែម​នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​អ្នកសារព័ត៌មាន អង្គភាព​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​ផ្តល់​នូវ​ការ​សហការ​ល្អ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា នៅ​កម្ពុជា អង្គភាព​សារព័ត៌មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ទំនើប មាន​ជាង ២ ០០០ ហើយ​អ្នកសារព័ត៌មាន​មាន​ប្រមាណ​ជិត ១ ម៉ឺន​នាក់។ បើ​គិត​ត្រឹម​ដំណាច់​ខែ​មីនា មាន​អ្នកសារព័ត៌មាន​ប្រមាណ​ជាង ៥ ០០០ នាក់ ដែល​បាន​ដាក់​ពាក្យសុំ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន​ពី​ក្រសួង​ព័ត៌មាន។

លោក​រដ្ឋមន្ត្រី បន្ត​ទៀត​ថា ក្រសួង​ព័ត៌មាន នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ពន្លឿន​ការ​ចេញ​បណ្ណ​សម្គាល់​អត្តសញ្ញាណ និង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ផ្តល់​សេវា​ជូន​អ្នកសារព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៤៩ នាទីutes មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៣ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម