Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ កំពុងតាមរកមនុស្ស១៨នាក់ទៀត ដែលបាត់ខ្លួនក្នុងគ្រោះរញ្ជួយដី

បានផុស

នៅ

ប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារកោះតៃវ៉ាន់, ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកមនុស្សចំនួន១៨នាក់ទៀត ដែលកំពុងបាត់ខ្លួន។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមតួលេខគិតត្រឹមថ្ងៃសុក្រទី៥ខែមេសាដែលផ្សាយដោយ Reuters, មនុស្សចំនួន១០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ខណៈរាប់រយនាក់រងរបួស។ មិនត្រឹមប៉ុណ្ណឹង គ្រោះរញ្ជួយដីកម្រិត៧.២រ៉ិចទ័រមួយនេះ ក៏បណ្តាលឲ្យអគារជាច្រើនខូចខាតនិងបាក់រលំផងដែរ។ 

តាមការបញ្ជាក់ពីនាយកដ្ឋានពន្លត់អគ្គិភ័យកោះតៃវ៉ាន់, ក្នុងចំណោមមនុស្សទាំង១៨នាក់ដែលរកមិនទាន់ឃើញ ក៏រួមមានជនបរទេសចំនួន៤នាក់ផងដែរ ដោយពួកគេមានសញ្ជាតិឥណ្ឌា កាណាដា និងអូស្រ្តាលី។

(រូបថត៖ AFP)

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជួយសង្គ្រោះអះអាងថា មនុស្សប្រហែល៤០០នាក់ដែលជាប់នៅសណ្ឋាគារប្រណីតក្នុងឧទ្យានជាតិ Taroko Gorge ពេលនេះមានសុវត្ថិភាពហើយ។

លោក Su Yu-ming ប្រធានក្រុមស្វែងរកនិងជួយសង្គ្រោះទីក្រុង Kaohsiung និយាយថា “យើងកំពុងមើលការព្យាករអំពីអាកាសធាតុក្រែងលោមេឃភ្លៀង ហើយបើភ្លៀងមែន ក្រុមរបស់យើងនឹងបំពាក់ឧបករណ៍ការពារខ្លួន ព្រោះថា ភ្លៀងអាចបង្កហានិភ័យបាក់ផ្ទាំងថ្ម និងបំណាក់ដី ដែលបច្ចុប្បន្ននេះជាបញ្ហាធំបំផុតដែលយើងត្រូវប្រឈមមុខ។ កត្តាទាំងនេះមិនអាចទាយទុកជាមុនបានទេ ដូច្នេះមានន័យថា យើងមិនអាចបញ្ជាក់បានឡើយថាតើ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរបស់យើងត្រូវចំណាយពេលប៉ុន្មានថ្ងៃ”។

(រូបថត៖ Today Online)

សូមបញ្ជាក់ជាថ្មី គ្រោះរញ្ជួយដីក្បែរកោះ Hualien លើកនេះគឺជាគ្រោះរញ្ជួយដី ដែលមានកម្លាំងខ្លាំងបំផុតវាយប្រហារតៃវ៉ាន់ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ ការរញ្ជួយដីកម្រិតធ្ងន់នៅភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងឆ្នាំ២០១៦ បានសម្លាប់មនុស្សជាង១០០នាក់ ខណៈក្នុងឆ្នាំ១៩៩៩ គ្រោះធម្មជាតិនេះ ផ្តាច់ជីវិតមនុស្សជាង ២ ០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់ បញ្ចេញកញ្ចប់ទឹកប្រាក់ជាង ៩ លានដុល្លារ ស្ដារថ្លៃខូចខាតពីគ្រោះ រញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម