Connect with us

ព័ត៌មានជាតិ

​កសិករខេត្តបាត់ដំបង​សម្រុកនាំដំឡូងមីស្រស់ ទៅលក់នៅថៃ ​១ ថ្ងៃ​ជាង ៦០០ តោន

បានផុស

នៅ

ក្នុងរយៈ​ពេល ១ ឆ្នាំចុងក្រោយនេះ កសិករ​នៅ​ក្នុងខេត្ត​បាត់ដំបង បាន​សម្រុក​នាំ​ទិន្នផល​ដំឡូង​មីស្រស់​ចេញ​ទៅ​​លក់​ក្នុងប្រទេសថៃ ខណៈ​ឆ្នាំនេះ កសិករ​មិន​បាន​នាំ​មើម​ដំឡូងមីស្ងួត​ទៅ​លក់​​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខុន សារុំ កសិករ នៅ​ស្រុក​បាណន់ ក្នុង​ចំណោម​កសិករ​ដាំ​ដំឡូងមី​ជា​ច្រើន​ផ្សេងទៀតបាន​ប្រាប់​ឲ្យ​ «កម្ពុជា​ថ្មី​» ដឹងថា ឆ្នាំនេះ​ក្រោយ​ប្រមូល​ទិន្នផលដំឡូងមី លោក​បាន​លក់​មើម​ដំឡូង​មី​ស្រស់ឈប់​លក់​ស្ងួតទៀតហើយ ព្រោះ​ចំណាយ​ថវិកា​ច្រើនសម្រាប់​ជួល​កម្លាំង​ពលករ​ចិញ្ច្រាំបើ​ទោះ​បី​តម្លៃខុសគ្នា និង​មើមស្រស់​បន្តិចក៏​​ទូទាត់​ទៅ​មិន​ចំណេញប៉ុន្មានទេ។

កសិករ​រូប​នេះ បាន​រៀបរាប់​ថា «ឆ្នាំនេះខ្ញុំបាន​ចំណូល​គួរ​សម​ដែរ ក្រោយ​ពី​បាន​លក់​​មើម​ដំឡូង​ស្រស់ អត់​ពិបាក​រក​អ្នក​ចិញ្ច្រាំ ដែល​បាន​កាត់​បន្ថយ​ថវិកា​ច្រើន អ្នកផ្សេង​ទៀត​ក៏​​គ​ឈប់លក់​មើមស្ងួត​ដែរ ព្រោះ​វាខាតពេល​ហើយ​ចំណាយថវិកាទៀត។ បើ​លក់​មើម​ស្រស់​ងាយ​ស្រួល ហើយ​សល់​ពេលសម្រាប់​ដាំបន្ត»

ទន្ទឹម​នេះ មន្ត្រី​នៃ​កសិកម្ម​ខេត្ត លោក​ ហេង សិទ្ទ បាន​ឲ្យ «កម្ពុជា​ថ្មី​» ដឹងថា ការ​លក់​មើម​ដំឡូង​ស្រស់​របស់កសិករ ជា​ការចំណេញពេលវេលា និង​កាត់​បន្ថយការ​ចំណាយ​ថវិកា​លើ​កម្លាំង​ចិញ្ច្រាំ។

លោក​បន្ត​ថា បើ​គិតត្រឹមថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២៤ មិន​មាន​ការ​​នាំចេញ​មើម​ដំ​ឡូងមីស្ងួត​ទៅលក់​ឱ្យ​ប្រទេស​ថៃទេ ហើយ​ការ​ប្រមូល​ទិន្នផល​ដំឡូង​មី​ទៅ​លក់​ឱ្យ​ភាគីថៃ មាន​តែ​ច្រក​អន្តរជាតិ ភ្នំដី(គីឡូ ១៣)មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ច្រកនាំ​ផលិផល​កសិកម្ម​ចំនួន៤។

មន្ត្រី​រូប​នេះ អះអាង​ថា «​សម្រាប់មើមដំឡូងមីស្រស់ បាន​នាំ​ចេញ​ក្នុង ១ថ្ងៃ​ចំនួន ៦០០តោន ហើយ​បើគិត​ត្រឹមថ្ងៃទី៣១ ខែមីនា ការ​នាំចេញ​មើម​ដំឡូង​មីស្រស់ មាន​បរិមាណ​កសិផល​​សរុបចំនួន ១២៩,៧៥ តោន»។

«ច្រកទ្វារព្រំដែន​អន្តរជាតិ ភ្នំដី (គីឡូ១៣) មាន​ទីតាំង​នៅភូមិ គីឡូលេខ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅលួន ខេត្តបាត់ដំបង នៅ​ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បានខៅឌិន ស្ថិតក្នុងភូមិ ខៅឌិន ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាច ក្រថៃ»។ លោក ហេង សិទ្ទ បន្ថែម​បែប​នេះ។

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម