កីឡា
យោធាបរទេស នឹងទៅជួយបារាំងការពារសន្តិសុខកីឡាអូឡាំពិកឆ្នាំ២០២៤
ក្រសួងការពារជាតិបារាំងបានប្រកាសពីប្រទេសជាច្រើននឹងបញ្ជូនបុគ្គលិកយោធារបស់ខ្លួនមកកាន់ប្រទេសបារាំង ដើម្បីពង្រឹងសន្តិសុខសម្រាប់ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដាខាងមុខ។
សន្តិសុខនៃព្រឹត្តិការណ៍កីឡាអូឡាំពិក គឺមិនគ្រាន់តែជាកង្វល់របស់ជាតិប៉ុណ្ណោះទេ នៅក្នុងពិភពលោកដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ វាបានឈានដល់កម្រិតអន្តរជាតិ។ សង្គ្រាម ការវាយប្រហារភេរវកម្ម ជម្លោះសាសនា និងនយោបាយយូរអង្វែង ទុរ្ភិក្ស ជនអន្តោប្រវេសន៍ខុសច្បាប់ (ភាគច្រើននៅក្នុងទាសភាពសម័យទំនើប) និងបញ្ហាជាច្រើនផ្សេងទៀតបានញាំញីពិភពលោក។
កីឡាអូឡាំពិកទាំងនេះនឹងស្មុគស្មាញបន្ថែមទៀតនៅក្នុងការប្រារព្ធធ្វើឡើងនៅអឺរ៉ុបកណ្តាល ដែលបញ្ហាត្រូវបាននាំចូល និងចាំបាច់ត្រូវដោះស្រាយ។ មន្ត្រីប៉ូលិស និងសត្វសុនខមកពីប្រទេសផ្សេងទៀតនឹងពង្រឹងសន្តិសុខសម្រាប់ការប្រកួតកីឡាពិភពលោកនេះ ជាការពិតដែលត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិបារាំង។
ប្រទេសមួយចំនួនរួមទាំងប៉ូឡូញ នឹងបញ្ជូនបុគ្គលិកយោធាទៅប្រទេសបារាំងដើម្បីជួយសន្តិសុខ។ ប្រទេសម្ចាស់ផ្ទះបានបង្កើនកម្រិតប្រកាសអាសន្នផ្នែកសន្តិសុខរបស់ខ្លួនដល់កម្រិតអតិបរមា បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុនលើសាលប្រគំតន្ត្រីនៅទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់។ ក្រសួងបារាំងបាននិយាយថា៖ «ប្រទេសបរទេសជាច្រើននឹងជួយពង្រឹងយើងក្នុងផ្នែកសំខាន់ៗដូចជាការគ្រប់គ្រងសត្វសុនខ ដែលតម្រូវការមានច្រើន»។
មន្ត្រីក្រសួងមហាផ្ទៃបារាំងម្នាក់បាននិយាយដោយឡែកថា កីឡាអូឡាំពិកប៉ារីស២០២៤ បានស្នើសុំសម្ព័ន្ធមិត្តចំនួន៤៦ប្រទេស ក្នុងខែមករាដើម្បីបញ្ជូនកងកម្លាំងប៉ូលិសបន្ថែមចំនួន ២,១៨៥នាក់ ប៉ុន្តែលោកបានបង្ហាញពីសារៈសំខាន់ដោយនិយាយថា ៖«នេះគឺជាជំហានស្តង់ដាសម្រាប់ប្រទេសម្ចាស់ផ្ទះមុនពេលរៀបចំព្រឹត្តិការណ៍សំខាន់ៗ»។
សម្រាប់ពិធីបើកនៅលើទន្លេសេន ‘Seine’ នាថ្ងៃទី២៦ ខែកក្កដា អាជ្ញាធរបានប្រកាសដាក់ពង្រាយបុគ្គលិកសន្តិសុខចំនួន ៤៥,០០០នាក់នៅក្នុងទីក្រុងប៉ារីស។ យោងតាមតួលេខចុងក្រោយ កងទ័ពបារាំងចំនួន ១៨,០០០នាក់នឹងត្រូវដាក់ពង្រាយក្នុងអំឡុងពេលការប្រកួតនេះ រួមជាមួយនឹងបុគ្គលិកសន្តិសុខចំនួន ៣៥,០០០នាក់បន្ថែមទៀត ជាមួយនឹងលទ្ធភាពនៃការកើនឡើងចំនួន ប្រសិនបើមានកាលៈទេសៈចាំបាច់។
គួររម្លឹកផងដែរថា បញ្ហាសន្តិសុខ មានអាទិភាពជាងភាពអស្ចារ្យនៃទស្សនីយភាពសម្តែង។ ពិធីបើកការប្រកួតត្រូវតែរៀបចំឡើងវិញ និងកាត់បន្ថយចំនួនអ្នកទស្សនាពាក់កណ្តាលនៃចំនួនអ្នកទស្សនាដែលបានគ្រោងទុក៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា