Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ព្រមានថា រុស្ស៊ី នឹងកំណត់គោលដៅ លើព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុង​ប៉ារីស

បានផុស

នៅ

តាមការចុះផ្សាយរបស់ AFP, ក្នុងឱកាសបើកមជ្ឈមណ្ឌលអាងទឹកអូឡាំពិកថ្មីនាទីក្រុងប៉ារីសកាលពីថ្ងៃសុក្រទី៥ខែមេសា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា លោកជឿថា មេដឹកនាំរុស្ស៊ី Vladimir Putin ច្បាស់ជាកំណត់គោលដៅបំផ្លាញព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅនេះជាក់ជាមិនខានឡើយ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ឆ្លើយ​តបទៅ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន ​ថា​តើលោក​គិត​ថា ​រុស្ស៊ី​នឹង​ព្យាយាម​កំណត់​គោល​ដៅ​លើព្រឹត្តិការណ៍កីឡា​អូឡាំពិក​មែនឬអត់នោះ ប្រមុខរដ្ឋវ័យ៤៦ឆ្នាំរូបនេះ អះអាងថា “គ្មានអ្វីត្រូវ​សង្ស័យ​ឡើយ រុស្ស៊ីនឹងកំណត់គោលរួម​ទាំង​ផ្នែក​ព័ត៌មានផងដែរ។ ​រាល់​ថ្ងៃ រុស្ស៊ីកំពុង​តែបំផុសរឿង​ដែល​ថា ​យើង​មិន​អាច​ធ្វើ​បាន ដូច្នេះព្រឹត្តិការណ៍កីឡានេះ នឹង​មាន​ហានិភ័យ ហើយនេះជាមូលហេតុដែលយើងត្រូវតែរឹងមាំ និងមានទំនុកចិត្តលើខ្លួនឯង”។

ទោះបីជាយ៉ាងណាក៏ដោយ មិនទុកយូរឡើយ ភាគីរុស្ស៊ី ស្រាប់តែប្រតិកម្មភ្លាមៗ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឆ្លើយតបក្តៅៗថា ការអះអាងរបស់លោក Macron គឺគ្មានមូលដ្ឋានទាំងស្រុង។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov (រូបថត៖ វិមានក្រឹមឡាំង)

លោក Peskov ប្រាប់ទៅ RT ថា “នេះគឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានពិតប្រាកដទាំងស្រុង។ រឿងនេះ គេឮតែញឹក ប៉ុន្តែពួកគេមិនដែលមានព័ស្តុតាងឬអំណះអំណាងបង្ហាញគេឯងឡើយ។ យើងសូម​មិន​ទទួល​យក​ការ​ចោទ​ប្រកាន់​បែប​នេះ​ជា​ដាច់​ខាត”។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា​អូឡាំពិក ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២៦ខែ​កក្កដា ដោយ​មនុស្ស​ជាង៣០ម៉ឺន​នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួម​ទស្សនា​ពិធី​បើក​នៅ​មាត់​ទន្លេ Seine ខណៈអ្នកជំនាញលោកខាងលិចបានសម្តែងក្តីបារម្ភថា ព្រឹត្តិការណ៍នេះអាចងាយរងគ្រោះ ចំពោះការវាយប្រហារភេរវកម្ម ខ្លាំងបំផុត។

(រូបថត៖ Getty)

បន្ថែមពីលើកងកម្លាំង៤៥ ០០០នាក់, កងទ័ព១៨ ០០០នាក់ និងសន្តិសុខឯកជនបារាំង២២ ០០០នាក់, កាលពីខែមុន រដ្ឋាភិបាលទីក្រុងប៉ារីសក៏ប្រកាសដែរថា ខ្លួនបានស្នើសុំប្រទេសចំនួន៤៦រួចហើយ ឲ្យបញ្ជូនប៉ូលិសបន្ថែមជាង២ ០០០នាក់ដើម្បីជួយការពារសន្តិសុខក្នុងអំឡុងព្រឹត្តិការណ៍នេះ។

សូមជម្រាបជាថ្មី ទីក្រុងប៉ារីសបានប្រុងជើងការកាន់តែខ្លាំងចំពោះការគំរាមកំហែងភេរវកម្ម ក្រោយការវាយប្រហារកាលពីខែមុន ក្នុងសាលប្រគំតន្ត្រី Crocus ក្បែរទីក្រុងមូស្គូ ដែលបានផ្តាច់ជីវិតមនុស្សជាង១៤០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អូឡាំពិក២០២៤អាចចំណាយថវិកាសាធារណៈលើសផែនការ២ពាន់លានអឺរ៉ូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១៥ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម