Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ឲ្យអេហ្ស៊ីប និងកាតា ដាក់សម្ពាធលើក្រុមហាម៉ាស ចុះកិច្ច​ព្រមព្រៀងដោះលែងឈ្លើយសឹក អ៊ីស្រាអែល

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញឲ្យមេដឹកនាំនៃប្រទេសអេហ្ស៊ីប និងកាតាដាក់សម្ពាធលើក្រុមហាម៉ាសឲ្យចុះកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយអ៊ីស្រាអែល ពោលមួយថ្ងៃ បន្ទាប់ពីលោកបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញដើម្បីឈានដល់បទឈប់បាញ់ក្នុងសង្គ្រាមនៅហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP​ នៅថ្ងៃទី​៦ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីចេញការព្រមាននេះហើយ លោក Biden ក៏បានផ្ញើសំបុត្រជូនប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi និងមេដឹកនាំកាតាគឺព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani ហើយថែមទាំងបានបញ្ជូននាយក CIA លោក William Burns ទៅកាន់ទីក្រុងគែរដើម្បីពិភាក្សាអំពីវិបត្តិចំណាប់ខ្មាំងនៅចុងសប្តាហ៍នេះផងដែរ ។

ទន្ទឹមនោះ ប្រមុខទីភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល Mossad និងអ្នកចរចាមកពីប្រទេសអេហ្ស៊ីប និងកាតាក៏ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចពិភាក្សានេះផងដែរ ។ ចំណែកភាគីខាងក្រុមហាម៉ាសនៅក្នុងកិច្ចចរចានេះគឺមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែសំណើចំពោះកិច្ចពិភាក្សានេះត្រូវបានបញ្ជូនបន្តតាមរយៈភាគីទីបីទៅកាន់មេដឹកនាំក្រុមហាម៉ាសដែលកំពុងជ្រកកោននៅក្នុងផ្លូវរូងក្រោមដីនៅក្រោមតំបន់ហ្គាហ្សា ។

នៅក្នុងការសន្ទនាជាមួយលោក Netanyahu កាលពីពេលថ្មីៗនេះ, លោក Biden បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែមានការដោះលែងចំណាប់ខ្មាំង រួមទាំងពលរដ្ឋអាមេរិកផងដែរ ដោយដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបានស្នើឲ្យដោះលែងស្ត្រី និងចំណាប់ខ្មាំងមនុស្សចាស់ ឈឺ និងរបួស ។

គួរបញ្ជាក់ថា ការចរចាផ្អាកការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា ក៏ដូចជាអ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល គឺជាមធ្យោបាយតែមួយគត់ដើម្បីដាក់បទឈប់បាញ់បណ្តោះអាសន្នឲ្យចូលជាធរមាន និងជំរុញលំហូរនៃជំនួយមនុស្សធម៌ឲ្យបានកាន់តែច្រើនចូលទៅកាន់តំបន់រងគ្រោះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម