ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ៖ បើនិយាយពីការប្រយុទ្ធនឹងគ្រឿងញៀន ពាក្យថា «ខ្មែរអាចធ្វើបាន» មិនត្រឹមត្រូវទេ
លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្ដាញសង្គម បានសរសេរថា បើនិយាយពីការប្រយុទ្ធនឹងគ្រឿងញៀន ពាក្យថា «ខ្មែរអាចធ្វើបាន» មិនត្រឹមត្រូវទេ។ នៅលើសកលលោក របៀបប្រយុទ្ធនឹងគ្រឿងញៀនមានគ្រប់បែប តាំងពីដាក់គុក ប្រហារជីវិត ហើយអ្នកដែលធ្វើខ្លាំងចុងក្រោយ គឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង លោក ឌុយ ទែកតេ អតីតប្រធានាធិបតីហ្វីលីពីន។ អ្នកទាំងពីរ បានកំណត់ធ្វើសង្គ្រាមដោយបាញ់ចោលពួកជួញគ្រឿងញៀន ហើយខ្លាំងបំផុត គឺ លោក ឌុយ ទែកតេ រហូតអង្គការសិទ្ធិមនុស្សអន្តរជាតិទាមទារបង្កើតជាគណៈកម្មការស៊ើបអង្កេតលើរឿងនេះទៀតផង។
លោកបានសរសេរបន្ថែមថា នៅកម្ពុជាយើងបានប្រើគំនិតថ្មីមួយមិនហិង្សា តែចុះដល់ ឫស នោះគឺចាប់ពីមន្ត្រីរាជការទៅមុន។ ពិតជាការគួរឱ្យសោកស្ដាយ ដែលមន្ត្រីមួយចំនួន ត្រូវបាត់បង់ការងារ ព្រោះជាប់ជំពាក់នឹងគ្រឿងញៀន។ ប៉ុន្តែអ្វីក៏ដោយ ត្រូវមានចំណុចចាប់ផ្ដើមរបស់វា ហើយទាល់តែចាប់ផ្ដើមពីចំណុចត្រូវ ទើបយើងសង្ឃឹមថា អាចជម្នះរឿងជាសកលនេះបាន។ ហេតុនេះ បើនិយាយពីរឿងប្រយុទ្ធនឹងគ្រឿងញៀន ត្រូវនិយាយថា «ខ្មែរឈានមុខ» ព្រោះប្រើកណ្តាប់ដៃដែកស្រោបដោយស្រោមដៃកម្ញីដ៏ស្រទន់។
គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ បានប្រកាសចេញបទបញ្ជា ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយតម្រូវឱ្យ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬ មានពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
សម្តេចធិបតី បានបញ្ជាឱ្យបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ នេះគឺជាវិធានការដ៏មុតស្រួចមួយទៀត សំដៅលុបបំបាត់បាតុភាពក្នុងសង្គម ជាពិសេសដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។
បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការសាទរយ៉ាងកងរំពងពីសំណាក់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយពួកគេចាត់ទុកថា នេះជាបទបញ្ជាដ៏ត្រឹមត្រូវ និងចាំបាច់ ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញដើម្បីការពារសេចក្ដីសុខសាន្តក្នុងសង្គមជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ