ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ឲ្យ អ៊ីស្រាអែល ឆ្លើយប្រាប់មកថា ហេតុអ្វីបុគ្គលិកជំនួយមនុស្សធម៌ ១៩៦ នាក់ត្រូវស្លាប់?
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃសុក្រកន្លងទៅបានអំពាវនាវឲ្យមានកិច្ចការស៊ើបអង្កេតដោយឯករាជ្យលើការស្លាប់បាត់បង់ជីវិតរបស់បុគ្គលិកជំនួយមនុស្សធម៌ទាំង ១៩៦ នាក់ដែលត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលភ្លើងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅ ។
កំហឹងជាសកលចំពោះវិបត្តិមនុស្សធម៌នៅក្នុងទឹកដីប៉ាឡេស្ទីនដែលមានប្រជាជនប្រមាណ ២.៣ លានកំពុងរស់នៅរងទុក្ខវេទនាបានកើតមានឡើង បន្ទាប់ពីការវាយសន្ធាប់តាមផ្លូវអាកាសចំនួន ៣ លើករបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទដើមសប្ដាហ៍បានសម្លាប់មនុស្ស ៧ នាក់ដែលសុទ្ធសឹងតែជាអ្នកបម្រើការឲ្យអង្គការអាហារសប្បុរសធម៌ World Central Kitchen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត អ៊ីស្រាអែលក៏បានទទួលស្គាល់ផងដែរថា ការស៊ើបអង្កេតរបស់ខ្លួនទាក់ទិនការវាយប្រហារលើក្បួនរថយន្តដឹកជំនួយមនុស្សធម៌របស់ World Central Kitchen គឺពិតជាមានការបង្កកំហុសធ្ងន់ធ្ងរ និងរំលោភបំពានលើបទដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ ។
បើទោះជាអ៊ីស្រាអែលទទួលស្គាល់ទោសកំហុសនេះក៏ដោយ ប៉ុន្តែលោក Guterres បានលើកឡើងថា “បញ្ហាសំខាន់មិនមែនថាអ្នកណាជាអ្នកបង្កកំហុសនោះទេ ព្រោះវាគឺជាយុទ្ធសាស្ត្រ និងច្បាប់ទាហានដែលអនុញ្ញាតឲ្យមានកំហុសទាំងនោះកើតឡើងម្ដងជាពីរដង ប៉ុន្តែយើងគ្រាន់តែចង់ដឹងថា ហេតុអ្វីបានជាបុគ្គលិកជំនួយមនុស្សធម៌ ១៩៦ នាក់ត្រូវបានសម្លាប់យ៉ាងដូច្នេះ” ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៣,០០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល បិទស្ថានទូតនៅ ២៨ប្រទេស ខ្លាចអ៊ីរ៉ង់ សងសឹក ខណៈអាមេរិក បារម្ភផ្ទុះសង្គ្រាមធំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា