Connect with us

ព័ត៌មានជាតិ

ដំណឹងល្អសម្រាប់និស្សិតកម្ពុជា! ស្ថានទូតជប៉ុន ប្រកាសទទួលពាក្យសុំអាហារូបករណ៍ MEXT ឆ្នាំ២០២៥

បានផុស

នៅ

ដំណឹងល្អសម្រាប់អនាគតជ័យលាភីអាហារូបករណ៍បានមកដល់ហើយ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រកាសទទួលពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំសិក្សា២០២៥ សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា ដែលនឹងបើកទទួលពាក្យជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់ស្ថានទូតជប៉ុន ថា នេះជាឱកាសដើម្បីសម្រេចក្ដីសុបិន្តរបស់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅឯប្រទេសជប៉ុន ដើម្បីទទួលយកនូវបទពិសោធន៍ ការសិក្សា និងការរស់នៅពីប្រទេសជប៉ុន តាមរយៈអាហារូបករណ៍ MEXT នេះ។ ដូច្នេះ សូមកុំឱ្យឱកាសនេះកន្លងផុតឱ្យសោះ។ ជាមួយគ្នានេះ ស្ថានទូតជប៉ុន ក៏បានបញ្ជាក់ពីការត្រៀមប្រកាសបើកទទួលពាក្យក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅ​ពេលក្រោយផងដែរ។

គួរជម្រាបថា ក្នុងឆ្នាំ២០២៤នេះ និស្សិតកម្ពុជាចំនួន៣៤រូប បានជាប់អាហារូបករណ៍ MEXT ទៅបន្តការសិក្សានៅប្រទេសជប៉ុន ក្រោយឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងជាបន្តបន្ទាប់យ៉ាងស្វិតស្វាញ។ និស្សិតជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៤នេះ មាន ៣កម្រិត គឺកម្រិតក្រោយឧត្តមសិក្សា កម្រិតមធ្យមសិក្សាបច្ចេកទេស និងកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមការគូសបញ្ជាក់ពីលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាល និង ជូនដំណើរនិស្សិតទាំង ៣៤រូប កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គឺរដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់អាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២ ហើយរហូតមកដល់ពេលនេះ សិស្ស-និស្សិតកម្ពុជាជាង១៤០០នាក់ហើយ ដែលទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម