Connect with us

ព័ត៌មានជាតិ

ត្រីមាសទី១ ឆ្នាំ ២០២៤៖ កម្ពុជាទទួលបានចំណូល​ជាង ៧២៣ លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ​

បានផុស

នៅ

​នៅក្នុងរយៈពេល ​៣ ខែដំបូងនៃឆ្នាំ ​២០២៤ ​ប្រទេសកម្ពុជា​បានសម្រេចការនាំចេញស្រូវ-អង្ករសរុប​ជាង ២ លានតោន (២ ៣៨៧ ១៨០) ដែលមានទឹកប្រាក់ជាង ៧២៣ លានដុល្លារអាមេរិក។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤ បង្ហាញថា ​ការនាំចេញក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៦ ៤៥១តោន គិតជាទឹកប្រាក់បានចំនួន ១២៣.៦១លានដុល្លារ​សហរដ្ឋអាមេរិក។

ចំណែកឯការនាំចេញស្រូវមានចំនួន ជាង ២ លានតោន (២ ២២០ ៧២៩) ស្រូវសើម ដែលគិតជាទឹកប្រាក់ បានប៉ាន់ប្រមាណជាង៣ ៦០០.០៨ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

ទីផ្សារនាំចេញអង្ករកម្ពុជារួមមាន៖
– ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ៧៨ ៦៧៥ តោន គិតជាទឹកប្រាក់ចំនួន ៦០.៤១ ដុល្លារសហរដ្ឋអាមេរិក
– ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវចំនួន ៤៣ ០៣៩ តោន គិតជាទឹកប្រាក់ ២៨.១០ លានដុល្លារសហរដ្ឋអាមេរិក
– ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៦ប្រទេសបានបរិមាណ ចំនួន២៩ ៧១៩ តោន គិតជាទឹកប្រាក់ ២២.០១ លានដុល្លារសហរដ្ឋអាមេរិក
– ទៅកាន់គោលដៅ២២ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ១៥ ០១៨ តោន គិតជាទឹកប្រាក់ចំនួន ១២.៦៩លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨១.២៩ % ប្រភេទអង្ករស ធម្មតា ១៤.៦៨% អង្ករចំហ៊ុយ ២.១៨ % អង្ករសរីរាង្គចំនួន ១.៧១% និងអង្ករផ្សេងៗចំនួន ០.១៤%៕




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម