ព័ត៌មានជាតិ
សង្ក្រាន្តខ្មែរនៅជប៉ុន ចាប់ផ្តើមជាមួយនឹងពិធីសាសនា និងល្បែងប្រជាប្រិយយ៉ាងអឹកធឹក
នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្ត ខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា នៃខេត្តអូសាកា របស់ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមណាហ្គាណុ ហ៊ីរូម៉ាសា (Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន តំណាងអភិបាលខេត្ត និងក្រុងអូសាកា បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/photo_2024-04-07_10-17-41-1024x682.jpg)
សម្រាប់សង្ក្រាន្តខ្មែរនៅព្រឹកនេះ កម្មវិធីផ្តើមដោយពិធីសាសនាសំខាន់ៗ ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងបន្តដោយកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់។
ជាមួយគ្នានេះ អ្នកចូលរួមទាំងកម្ពុជា និងជប៉ុន ក៏បានចូលរួមលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយយ៉ាងអឹកធឹក។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/photo_2024-04-07_10-17-42-1024x682.jpg)
ការៀបចំពិធីសង្ក្រាន្តខ្មែរឆ្នាំថ្មីជូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងសិក្សានៅជប៉ុននាពេលនេះ គឺជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរទាំងអស់បើទោះបីស្ថិតនៅបរទេសក្តីដើម្បីឱ្យបានចូលរួមរីករាយអបអរសាទរប្រពៃណីជាតិរបស់ខ្លួន។
សម្រាប់កម្មវិធីដ៏សប្បាយរីករាយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរបស់ប្រមុខរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីប្រពៃណីជាតិនេះយ៉ាងរលូនដែលធ្វើឱ្យអ្នកចូលរួមចងបាច់ជាអនុស្សាវរីយរវាងខ្មែរ និងខ្មែរដែលភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ទៅវិញទៅមក។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/photo_2024-04-07_10-17-45-2-1024x576.jpg)
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការសហការជាមួយស្ថានទូតខ្មែរប្រចាំនៅប្រទេសជប៉ុន ក្រុមការងារESEA និងសមាគមមិត្តយើង គ្រោងរៀបចំកម្មវិធីសង្ក្រាន្តចូលឆ្នាំប្រពៃណីខ្មែរចំនួន១១ទីតាំងផ្សេងគ្នានៅទូទាំងប្រទេសជប៉ុនដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋខ្មែរទាំងជាង៣ម៉ឺននាក់លើទឹកដីជប៉ុនអាចចូលរួមសប្បាយរីករាយ និងអបអសាទរពិធីបុណ្យចូលឆ្នាំប្រពៃណជីជាតិរបស់ខ្លួន ប៉ុន្តែកម្មវិធីសង្ក្រាន្ដខ្មែរនៅជប៉ុន នៅខេត្តអូសាកានេះ គឺជាកម្មវិធីធំជាងគេ។
ក្រៅតែពិធីសាសនា និងការលេងល្បែងប្រជាប្រិយកម្មវិធីសង្ក្រាន្តនៅសួនអូសាកានាពេលនេះ ក៏នឹងមានសុន្ទរកថាគន្លឹះរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្ដមណាហ្គាណុ ហ៊ីរូម៉ាសា (Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន និងអមដោយកម្មវិធីធម្មទេសនាដោយព្រះមេធានុរ័ក្ខ គូ សុភាព និងការបញ្ចប់កម្មវិធីដោយការប្រគុំតន្ត្រី និងការរាំលេងកម្សាន្តដោយសប្បាយរីករាយ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/04/photo_2024-04-07_10-17-44-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/04/photo_2024-04-07_10-17-44-1-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/04/photo_2024-04-07_10-17-45-1024x576.jpg)
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក