Connect with us

ព័ត៌មានអន្ដរជាតិ

បុរសថៃ ដាច់សរសៃឈាមខួរក្បាលស្លាប់ ព្រោះផឹកស្រា ទាំងពេលមេឃកំពុងក្តៅខ្លាំង

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post, កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសថៃ បានចេញការព្រមានអំពីសីតុណ្ហភាពហក់ឡើងខ្ពស់ ខណៈមានសេចក្តីរាយការណ៍ថា បុរសម្នាក់ ដាច់សរសៃឈាមខួរក្បាលស្លាប់ ព្រោះផឹកស្រា ទាំងអាកាសធាតុកំពុងក្តៅខ្លាំង។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសម្នាក់នេះ មិនត្រូវបានគេបញ្ចេញឈ្មោះឡើយ តែគេដឹងថា គាត់មានអាយុ៤៩ឆ្នាំ រស់នៅខេត្ត Prachinburi។

ក្រោយការស្លាប់របស់គាត់ រដ្ឋាភិបាលថៃ ក៏ចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំង ហើយណែនាំឲ្យប្រជាពលរដ្ឋ ត្រូវចៀសវាងការចេញក្រៅ ដោយសារតែហានិភ័យដាច់សរសៃឈាមខួរក្បាល។

តាមការព្យាកររបស់នាយកដ្ឋានឧតុនិយមថៃ, អាកាសធាតុក្តៅចង់ឆេះ នឹងបន្តវាយប្រហារប្រទេសនេះ រហូតដល់សប្តាហ៍ក្រោយ។

(រូបថត៖ Bangkok Post)

ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែមេសា សម្ពាធខ្យល់ខ្ពស់ពីប្រទេសចិន នឹងគ្របសណ្តប់ប្រទេសថៃផ្នែកខាងលើ និងសមុទ្រចិនខាងត្បូង ខណៈខ្យល់បក់ពីទិសខាងកើតនិងភាគអាគ្នេយ៍ នឹងនាំសំណើមពីសមុទ្រចិនខាងត្បូងនិងឈូងសមុទ្រថៃ ជាហេតុនាំឲ្យប្រទេសនេះ ក្តៅលើសដើម។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនត្រឹមតែកម្តៅទេ ថៃក៏អាចជួបបាតុភូតព្យុះផ្គររន្ទះ ខ្យល់កន្រ្តាក់ និងរន្ទះបាញ់នៅតំបន់ខ្លះផងដែរ។

(រូបថត៖ Bangkok Post)

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Kenika Ounjit បានព្រមានថា សន្ទស្សន៍កម្តៅកំពុងបញ្ចេញឥទ្ធិពលក្នុងតំបន់ជាច្រើន ខណៈសីតុណ្ហភាពនៅតំបន់ខ្លះអាចឈានដល់៤៤.៥អង្សាសេឯណោះ។

ដោយឡែក ​នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន ក៏បង្ហាញក្តី​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាលផងដែរ ​ហើយណែនាំកុំឲ្យ​ត្រូវ​ពន្លឺព្រះអាទិត្យ​យូរពេក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្តៅនៅទីក្រុងភ្នំពេញ ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ពេញមួយសប្តាហ៍ ដល់ថ្ងៃចូលឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម