Connect with us

ព័ត៌មានជាតិ

ទូតមីយ៉ាន់ម៉ា ស្នើសុំអនុសាសន៍ពីសម្ដេចតេជោ លើដំណោះស្រាយក្នុងវិបត្តិនៅមីយ៉ាន់ម៉ា

បានផុស

នៅ

ក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោកឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា បានស្នើសុំអនុសាសន៍ពីសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងដំណោះស្រាយក្នុងវិបត្តិដែលកំពុងកើតមានឡើងនៅប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា គឺជាភ្ញៀវបរទេសដំបូងគេ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបពិភាក្សាការងារ ក្រោយពេលសម្ដេចតេជោ​ ក្លាយជាប្រធានព្រឹទ្ធសភា និងក្នុងពេលជាប្រមុខរដ្ឋស្ដីទីពេលនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភាកម្ពុជា បានអបអរសាទរចំពោះលោក Kyaw Soe Min ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ាប្រចាំកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា លោកទូត នឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិទំនាក់ទំនងដ៏យូរលង់នេះឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានសម្ដែងនូវក្ដីរីករាយដោយឃើញកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ កន្លងទៅ និងបន្តមកដល់សម្ដេចធិបតី ជានាយករដ្ឋមន្ត្រី នាពេលនេះ ដែលបានដើរនៅលើផ្លូវត្រូវ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ  និងការរីកចម្រើននៅកម្ពុជា។ លោក​ឯកអគ្គរដ្ឋទូត បានរំលឹកនូវកិច្ចខិតខំរបស់សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន នាឆ្នាំ២០២២ ដែលបានខិតខំប្រឹងប្រែងចូលរួមគាំទ្រ និងការពារមីយ៉ាន់ម៉ា រហូតសម្ដេចតេជោ អញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្ទាល់នៅមីយ៉ាន់ម៉ា ក្នុងគោលបំណងដើម្បីស្វែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា។

ស្ថិតក្នុងឱកាសនេះ លោកទូត ក៏បានជ​ម្រាបជូនសម្ដេចតេជោអំពីស្ថានភាពនៅមីយ៉ាន់ម៉ា នាពេលចុងក្រោយ ដែលមានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ាបានខិតខំធានាឱ្យមានសន្តិភាព សន្តិសុខនៅក្នុងប្រទេសយ៉ាង ណាក៏ដោយ។ បើតាមមន្ត្រីទូតរូបនេះ បច្ចុប្បន្ន មីយ៉ាន់ម៉ា ក៏ទទួលរងគ្រោះពីការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅផងដែរ ជាពិសេសការជួយពីខាងក្រៅដល់ក្រុមភេរវករ ក្រុមជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស ដែលធ្វើប្រទេសខាងក្រៅបានដាក់សម្ពាធទៅមីយ៉ាន់ម៉ាថែមទៀត ធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែជួបការលំបាក។

ជុំវិញវិបត្តិដ៏ស្មុគស្មាញនេះ លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ក៏បានស្នើសុំអនុសាសន៍របស់សម្ដេច តេជោ ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា ខណៈដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការណ៍៥ចំណុចរបស់មេដឹកនាំអាស៊ាន សម្រាប់ឈានឆ្ពោះទៅរកការបោះឆ្នោតដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ខាងមុខនេះ។ បើតាមលោកទូត មានគណបក្សចំនួន៤៥ នឹងចូលរួមការបោះឆ្នោត ហើយរដ្ឋាភិបាល បាននិងកំពុងខិតខំដើម្បីរក្សានូវសន្តិភាព ដើម្បីឱ្យវិលត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ និងប្រក្រតីភាព។

ជាការឆ្លើយតប សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានអរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានធ្វើរបាយការណ៍អំពីស្ថានភាពនៅមីយ៉ាន់ម៉ានៅពេលនេះ ហើយពាក់ព័ន្ធនឹងស្ថានភាពនេះ សម្ដេចតេជោ បានរំលឹកពីបំណងរបស់សម្ដេច ក្នុងការបន្តបំពេញទស្សនកិច្ចទៅប្រទេសមានមីយ៉ាន់ម៉ាជាថ្មីម្ដងទៀត ប៉ុន្តែក៏អាកខានទៅវិញដោយសារស្ថានភាពសុខភាព។

ទន្ទឹមនេះ សម្ដេចតេជោ ក៏បង្ហាញបំណងចង់ជួបលោកនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិគ្រោះ និងពិភាក្សាប្ដូរយោបល់គ្នាលើការស្វែងរកដំណោះស្រាយក្នុងវិបត្តិនៅ មីយ៉ាន់ម៉ានេះ។

សម្ដេចតេជោ បានលើកឡើងអំពីការរងទុក្ខលំបាកវេទនារបស់កម្ពុជាកន្លងទៅ បន្ទាប់ពីចេញពីរបបខ្មែរក្រហម ហើយត្រូវបានទទួលរងការដាក់ទណ្ឌកម្មពីប្រទេសផ្សេងៗ បើប្រៀបធៀបកម្ពុជាពេលនោះ ជាមួយមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺកម្ពុជាស្ទើរ តែធ្ងន់ធ្ងរជាងមីយ៉ាន់ម៉ាទៅទៀត។ សម្ដេចតេជោ ថា ប៉ុន្តែដោយគោលនយោបាយឈ្នះឈ្នះ របស់សម្ដេច និងការជំនះរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច និងគណបក្សប្រជាជនកម្ពុជា ទើបបាននាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម