ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តចំនួន៤ទីតាំងផ្សេងគ្នា
ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមគំនិតផ្តួចផ្តើមរបស់លោក ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តចំនួន៤ទីតាំងផ្សេងគ្នា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
លោក ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបបញ្ជាក់ថា ទីតាំងទី១នៅសួនវិមានឯករាជ្យ ទីតាំងទី២នៅសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល ទីតាំងទី៣នៅសួនទឹកលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងទីតាំងទី៤នៅតំបន់ត្រជាក់ក្នុងក្រុងកំពង់ឆ្នាំង។
សង្ក្រាន្តទាំង៤ទីតាំងនេះ នឹងមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា ការល្បែងប្រជាប្រិយជាតិ ការប្រគំតន្ត្រី រាំលេងកម្សាន្ត និងមានការជ្រួចនៅពេលរាត្រីផងដែរ។
លោក ស៊ុន សុណ្ណារិទ្ធិ បានអំពាវនាវ និងអញ្ជើញប្រជាពលរដ្ឋខ្មែរ លោកយាយលោកតា ពុកម៉ែ មាមីង បងប្អូន យុវជនយុវតី កុមារាកុមារី និងមិត្តភក្តិបរទេសជិតឆ្ងាយ ចូលរួមកម្សាន្តសប្បាយនៅសង្ក្រាន្តខេត្តកំពង់ឆ្នាំង ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ