Connect with us

ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ ចក្រាវុធ៖ តំណែងប្រធានព្រឹទ្ធសភា ជាសក្ខីភាពនៃការលះបង់បម្រើជាតិរបស់សម្តេច តេជោ កន្លងមក

បានផុស

នៅ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្ដែងហឫទ័យអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជា។ ព្រះអង្គម្ចាស់ ចក្រាវុធ មានបន្ទូលថា តំណែងប្រធានព្រឹទ្ធសភានេះ ជាសក្ខីភាពនៃភាពជាអ្នកដឹកនាំ និងការលះបង់ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនកម្ពុជារបស់សម្តេចតេជោ នាពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាសមាជិករដ្ឋសភា បានបង្ហាញហឫទ័យយ៉ាងដូច្នេះថា៖ «ក្មួយ មានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះសម្តេចមា ដែលត្រូវបានសម័យប្រជុំលើកដំបូងនៃព្រឹទ្ធសភា នីតិកាលទី៥ បានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ ។ មុខតំណែងដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពនៃភាពជាអ្នក ដឹកនាំ ការលះបង់ និងការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋកម្ពុជារបស់ សម្តេចមា នាពេលកន្លងមក»

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានបន្ទូលថា ភាពសម្បូរបែបនៃបទពិសោធន៍ ប្រាជ្ញា ស្មារតី និងភាពស្មោះត្រង់ចំពោះជាតិមាតុភូមិរបស់សម្តេចតេជោ ហ៊ុន សែន ប្រាកដជាដឹកនាំស្ថាប័នព្រឹទ្ធសភាក្នុងការបំពេញតួនាទីដ៏សំខាន់របស់ខ្លួន ដើម្បីជំរុញ អភិបាលកិច្ចល្អ និងវិបុលភាពនៅកម្ពុជា។ ព្រះអង្គម្ចាស់ បានសង្កត់ធ្ងន់ថា៖ «ក្មួយមានទំនុកចិត្តថា ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេចមា ព្រឹទ្ធសភា នឹងបន្តរួមចំណែកយ៉ាងសំខាន់ឆ្ពោះទៅរកភាពប្រសើរឡើងនៃប្រទេសជាតិ និងប្រជាពលរដ្ឋយើង»

សារលិខិតរបស់ព្រះអង្គម្ចាស់ ចក្រាវុធ ដដែលនេះ ក៏បានបង្ហាញក្ដីរំពឹង និងទន្ទឹងរង់ចាំសមិទ្ធិផលដ៏អស្ចារ្យដែលសម្តេច តេជោ និងស្ថាប័នព្រឹទ្ធសភាកម្ពុជា សម្រេចបាននៅថ្ងៃខាងមុខនេះ ហើយព្រះអង្គម្ចាស់ បានជូនពរសម្តេចតេជោ ទទួលបានជោគជ័យក្នុងតួនាទីជាប្រវត្តិសាស្ត្រថ្មី ជាប្រធានព្រឹទ្ធសភានេះ។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ ចក្រាវុធ ក៏បានគូសបញ្ជាក់ពីការយកអស់លទ្ធភាពដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា តាមរយៈការចូលរួមជួយគ្រប់បែបយ៉ាងដល់សម្តេចតេជោ តាមដែលអាចធ្វើទៅបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៤១ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ១ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម