ព័ត៌មានជាតិ
លើកទឹកចិត្តដល់សិស្សានុសិស្ស ឈប់ប្រើប្រាស់ថង់ប្លាស្ទិក ១ ថ្ងៃយ៉ាងតិច ក្នុង ១ សប្តាហ៍
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា ការចូលរួមអនុវត្តយុទ្ធនាការមិនប្រើថង់ប្លាស្ទិក ដែលចាប់ផ្តើមពីសកម្មភាពសិស្សានុសិស្ស គឺជាកត្តាសំខាន់បំផុតក្នុងការគាំទ្រដល់អាទិភាព និងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន។

នៅថ្ងៃទី០៨ ខែមេសា នៅទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានសម្រេចនូវជោគជ័យដ៏ត្រចះត្រចង់ នៃភាពស្អាតនៅកម្ពុជា ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១០០% នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” និង ”យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា”។
ជាក់ស្តែង យុទ្ធនាការនេះបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឈប់ប្រើថង់ប្លាស្ទិកចំនួន ១ ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ហើយសិស្សម្នាក់មិនប្រើថង់ផ្លាស្ទិកជាមធ្យម ៤ ថង់ ក្នុង ១ថ្ងៃ ដែលធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។
លោករដ្ឋមន្ត្រី អះអាងថា «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចាប់ផ្តើមពីសកម្មភាព និងការចូលរួមចេញពីបេះដូងរបស់សិស្សានុសិស្សនាពេលនេះ គឺជាកត្តាសំខាន់បំផុត ក្នុងការគាំទ្រដល់យុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ដែលមានមុំ ៣សំខាន់ គឺស្អាត បៃតង និងចីរភាព។

ជាពិសេស យុទ្ធសាស្ត្រដែលដាក់ចេញដោយក្រសួងបរិស្ថាននេះ គឺមានគោលដៅសំខាន់ធ្វើឱ្យកម្ពុជាដែលជាផ្ទះយើងទាំងអស់គ្នាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលុបបំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី៕

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?