Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន ប៉ាឡេស្ទីន ក្នុងទីក្រុង Rafah កាន់តែរងទុក្ខវេទនា ខណៈផ្លូវ​សន្តិភាពក៏ហៅលែងឮ

បានផុស

នៅ

​ប្រជាជន​ប៉ាឡេស្ទីន​ដែល​ជាប់​នៅ​ក្នុង​ក្រុង Rafah កាន់តែរងទុក្ខវេទនា និងគ្មានក្ដីសង្ឃឹមថានឹងមានពន្លឺនៃការមកដល់សុខសន្តិភាពនោះឡើយ ចំពេលអ៊ីស្រាអែលនៅតែបន្តការវាយលុកមិនដកដៃ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Xinhua កាលពីថ្ងៃទី​០៨ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់អង្គការ UNICEF បង្ហាញថា ចាប់តាំងពីផ្ទុះជម្លោះមក ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានវាយប្រហារដោយផ្ទាល់ទៅលើសាលារៀនចំនួន ២១២ កន្លែង ហើយកុមារជាង ១៣,០០០ នាក់ត្រូវបានសម្លាប់ ។ នៅក្នុងសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ ក្មេងៗមួយចំនួននៅតែបន្តការរៀនក្នុងថ្នាក់រៀនប្រក់តង់បណ្តោះអាសន្ននៅជំរុំជនភៀសខ្លួន ។

ការអប់រំបណ្តោះអាសន្ននេះនឹងមិនស្ថិតស្ថេរនោះទេ ដោយសារយោធាអ៊ីស្រាអែលបានប្រកាសកាលពីចុងសប្ដាហ៍កន្លងទៅថាកំពុងដកខ្លួនចេញពីទីក្រុង Khan Younis ដើម្បីត្រៀមខ្លួនសម្រាប់ការវាយលុកចូលទៅក្នុងទីក្រុង Rafah ឆាប់ៗ ខណៈទីក្រុងនេះមានជនស៊ីវិលជាង ២.៣ លាននាក់កំពុងភៀសខ្លួន ។

អង្គការសហប្រជាជាតិកាលពីខែកុម្ភៈក៏បានព្រមានផងដែរថា ប្រជាជនស្ទើរតែទាំងអស់នៅតំបន់ហ្គាហ្សាត្រូវការស្បៀងអាហារយ៉ាងខ្លាំង ​ដោយប្រជាជនពីមុនធ្លាប់តែរស់នៅក្នុងជីវភាពសមរម្យ ប៉ុន្តែពេលនេះគ្រួសារ​ប៉ាឡេស្ទីន​ជាច្រើន​ត្រូវ​បង្ខំ​ចិត្ត​រស់នៅ​ក្នុង​តង់​មួយ​ម៉ែត្រ​ពី​របង​ព្រំដែន​ជាមួយ​អេហ្ស៊ីប ដោយ​គ្មាន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត អាហារ អគ្គិសនី ឬ​ការ​ថែទាំ​សុខភាព គ្មាន​​សុវត្ថិភាព​ ខណៈភាពអត់ឃ្លានកំពុងសម្លាប់អ្នកដែលរួចជីវិតពីសង្គ្រាមនេះបន្ថែមទៀត ។

ទន្ទឹមនោះ ជម្លោះដែលកំពុងកើតឡើងនេះបានបំផ្លាញប្រភពចំណូលប្រជាជន និងភាពខ្វះខាតកាន់តែខ្លាំង ដែលជំរុញឲ្យតម្លៃអាហារឡើងហួសពីលទ្ធភាពរបស់មនុស្សជាច្រើន ដែលធ្វើឲ្យភាពអត់ឃ្លានក្លាយជាឃាតករទី ២ សម្លាប់ពួកគេ បន្ទាប់ពីសង្គ្រាម ។ ជម្លោះនេះមិនត្រឹមតែធ្វើឲ្យអ្នកស្រុកបាត់បង់ផ្ទះសម្បែង ការងារ សូម្បីតែមនុស្សជាទីស្រឡាញ់របស់ពួកគេក៏ត្រូវសម្លាប់ផងដែរ ។

នៅថ្ងៃទី២៥ ខែមីនា ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា ប្រតិបត្តិការយោធានឹងមិនបញ្ឈប់ឡើយ រហូតទាល់តែជនជាតិអ៊ីស្រាអែលទាំងអស់ដែលជាប់ឃុំនៅតំបន់ហ្គាហ្សាត្រូវបានដោះលែង ហើយមានតែជ័យជម្នះទាំងស្រុងប៉ុណ្ណោះដែលនឹងបញ្ចប់ជម្លោះ ។

គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនមក យោធាអ៊ីស្រាអែលបាននិងកំពុងបង្រួមកន្លែងរស់រានមានជីវិតរបស់ប៉ាឡេស្ទីនជាមួយនឹងការទម្លាក់គ្រាប់បែក ការផ្តាច់ចរន្តអគ្គិសនី និងការរារាំងជំនួយ ខណៈជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ៦ មួយខែកន្លងមកនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម