ព័ត៌មានជាតិ
ប្រតិភូ ២០ ប្រទេស ចុះឈ្វេងយល់ ការអភិវឌ្ឍតំបន់សក្តានុពល តាមបណ្តាសហគមន៍នេសាទ
នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ លោក វន សំភាស់ នាយកប្រចាំប្រទេសរបស់ អង្គការ អេដ អេ អាក់ស្យុង អន្តរជាតិ (AEA) បានដឹកនាំគណៈប្រតិភូមកពី ២០ ប្រទេស ជុំវិញពិភពលោក ចុះមកសិក្សាឈ្វេងយល់ពីគម្រោងសំខាន់ៗ ដែលអង្គការនេះកំពុងធ្វើសកម្មភាពនៅ ខេត្តកែប និង ខេត្តកំពត ដែលគម្រោងទាំងនោះចែកជាកម្មវិធីផ្សេងៗ ផ្តោតសំខាន់លើការគាំទ្រ និងអភិវឌ្ឍសហគមន៍នេសាទ គាំទ្រលើសកម្មភាពអប់រំកុមារតូច រហូតដល់មធ្យមសិក្សា និងគាំទ្រលើមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពេញមួយថ្ងៃ គណៈប្រតិភូទាំងអស់ បានដាំកូនកោងកាង ក្នុងន័យចូលរួមអភិរក្សព្រៃកោងកាងដែលជាប្រភពដ៏សំខាន់សម្រាប់ជីវៈចម្រុះសមុទ្រផងដែរ។
លោក វន សំភាស់ នាយកប្រចាំប្រទេសរបស់អង្គការ អេដ អេ អាក់ស្យុង អន្តរជាតិ (AEA) ក្នុងដំណើរចុះទស្សនកិច្ចជាមួយបណ្តាញអ្នកធ្វើការលើវិស័យទេសចរណ៍ បានឱ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះ គឺមានគោលបំណងតាមដានទៅលើវឌ្ឍនភាព ក្នុងការរួមចំណែកធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ទៅលើសេវាកម្មអប់រំ សេវាកម្មទឹកស្អាត អភិវឌ្ឍន៍ជីវភាពរស់នៅសហគមន៍ សេវាទេសចរណ៍ ក៏ដូចសេវាផ្សេងៗជាច្រើនទៀត ដែលស្ថិតនៅក្នុងគម្រោងអង្គការ។
លោក វន សំភាស់ រំពឹងថា នឹងមានការចូលរួមពីបន្ថែម ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបើកចំហរ សម្រាប់ការរួមចំណែករបស់សហគមន៍ វិស័យឯកជន សង្គមស៊ីវិល រួមទាំងអ្នកវិនិយោគផ្សេងទៀត ដើម្បីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ជាមួយការជួយជ្រោមជ្រែងពីអង្គការដៃគូនានា បណ្តាសហគមន៍នេសាទនៅ ខេត្តកែប និង ខេត្តកំពត កំពុងបន្តប្រែក្លាយទៅជាសហគមន៍នេសាទអេកូទេសចរណ៍ ដែលនេះបានជួយដល់បណ្តាសមាជិកសហគមន៍ទាំងនោះ ឱ្យមានចំណូលបន្ថែម តាមរយៈការផ្តល់សេវាទេសចរណ៍នានាក្រៅតែពីការនេសាទ។ ជាមួយគ្នានោះ សហគមន៍កំពុងក្លាយជាតួអង្គដ៏សំខាន់ក្នុងការការពារធនធានជីវចម្រុះក្នុងសមុទ្រ ជាពិសេសសត្វសមុទ្រកម្រដទៃទៀត ឱ្យនៅគង់វង្ស។
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា