Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់លាននាក់ ទទួលបានទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសកម្របំផុត ក្នុងឆាកជីវិត

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន AP, មនុស្សរាប់លាននាក់ នៅទូទាំងតំបន់អាមេរិកខាងជើង បានទស្សនាទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសមហាកម្រកាលពីថ្ងៃចន្ទទី៨ខែមេសា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងបំផុត សូរ្យគ្រាសនេះបាននាំភាពងងឹតស្លុបដល់ទីក្រុង Mazatlán នៃប្រទេសម៉ិកស៊ិក រួចបន្តទៅទីក្រុង Newfoundland ដោយឆ្លងកាត់រដ្ឋចំនួន១៥របស់សហរដ្ឋអាមេរិក ហើយត្បិតតែតំបន់មួយចំនួនមិនបានឃើញសូរ្យគ្រាសទាំងស្រុងក៏ពិតមែន ប៉ុន្តែពួកគេក៏អាចមើលឃើញសូរ្យមួយចំណិតបានដែរ។

(រូបថត៖ AP)

សូរ្យគ្រាសគឺកើតឡើងនៅជុំវិញពិភពលោករៀងរាល់១១ទៅ១៨ខែម្តង ប៉ុន្តែវាមិនញឹកញាប់ពេកទេ ដែលមានផ្លូវត្រូវឆ្លងកាត់តំបន់មានមនុស្សរាប់លាននាក់បែបនេះ។

(រូបថត៖ AP)

មិនត្រឹមតែជាចំណីភ្នែក សូរ្យគ្រាសថ្ងៃ៨មេសា ក៏បានក្លាយជាឱកាសមាសសម្រាប់អង្គការណាសា ដើម្បីធ្វើពិសោធន៍វិទ្យាសាស្រ្តនានា ហើយផ្តល់ឱកាសដ៏កម្រដល់វិស័យពាណិជ្ជកម្មនិងការរៀបចំកម្មវិធីកម្សាន្តផ្សេងៗផងដែរ។

(រូបថត៖ Getty)

ជាសំណាងល្អដែរ ដែលអាកាសធាតុអំណោយផល ធ្វើឲ្យមនុស្សអាចមើលសូរ្យគ្រាសនេះឃើញយ៉ាងច្បាស់ ហើយអ្វីដែលកាន់តែរំភើបគឺថា មានព្រឹត្តិការណ៍លើដីដ៏រំភើបជាច្រើនត្រូវបានរៀបចំឡើងដូចជាគូស្នេហ៍ខ្លះសុំគ្នារៀបការ កម្មវិធីរៀបអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំ និងពិធីជប់លៀងនានាជាដើម។

(រូបថត៖ AP)

នៅទីក្រុង Russellville នៃរដ្ឋ Arkansas, គូស្នេហ៍រាប់រយគូ បានចូលរួមក្នុងការរៀបអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំ ក្នុងកម្មវិធីដែលគេឲ្យឈ្មោះ “សូរ្យគ្រាសបេះដូង”។

(រូបថត៖ Getty)

លើសពីនេះ តាមការបញ្ជាក់ពីអង្គការណាសា, សូរ្យគ្រាសនេះ ក៏ផ្តល់ឱកាសមាសដើម្បីសិក្សាអំពី Corona របស់ព្រះអាទិត្យ ដែលជាស្រទាប់ខាងក្រៅនៃបរិយាកាសរបស់វាផងដែរ ដែលជាធម្មតាជះឥទ្ធិពលខ្លាំងលើអ្វីៗទាំងអស់ចាប់ពីផ្កាយរណប រហូតដល់បណ្តាញថាមពល។

(រូបថត៖ AP)

សូមបញ្ជាក់ថា លើកចុងក្រោយដែលសហរដ្ឋអាមេរិក ទទួលបានរសជាតិសូរ្យគ្រាសបែបនេះគឺនៅក្នុងឆ្នាំ២០១៧ ហើយពួកគេនឹងមិនបានឃើញទស្សនីយភាពបែបនេះទៀតឡើយ ពោលគឺត្រូវចាំរហូតដល់ឆ្នាំ២០៤៥ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រៅពីសូរ្យគ្រាសមហាកម្រ នៅមានព្រឹត្តិការណ៍តារាសាស្រ្ត ៣ទៀត កើតឡើងក្នុងខែមេសានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម