Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ចោទ អាមេរិក បើកដៃឲ្យ អ៊ីស្រាអែល វាយប្រហារនៅ ស៊ីរី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបើកដៃឲ្យអ៊ីស្រាអែលសម្រាប់ការវាយប្រហារលើអគារស្ថានកុងស៊ុលរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីដែលបានសម្លាប់មន្ត្រីយោធាអ៊ីរ៉ង់ ៧ នាក់រួមទាំងឧត្តមសេនីយ៍ ២ នាក់ផងដែរ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី​៩ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងប្រទេសអឺរ៉ុបចំនួន ២ ទៀតមិនបានថ្កោលទោសចំពោះការវាយប្រហារមួយនេះនោះទេ ដែលនេះហាក់ដូចជាការផ្ដល់ភ្លើងខៀវឲ្យអ៊ីស្រាអែលក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្ម ស្របពេលដែលអាមេរិកគឺជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់អ៊ីស្រាអែលស្រាប់ផង ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានអះអាងសារជាថ្មីនូវការប្តេជ្ញារបស់ទីក្រុងតេអេរ៉ង់ថានឹងឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែល បន្ទាប់ពីការកំណត់គោលដៅទៅលើមន្ត្រីយោធាមកពីប្រទេសអ៊ីរ៉ង់ ដែលគាំទ្រក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ។

ជាមួយគ្នានេះ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ក៏បានរំឭកឡើងវិញនូវការគាំទ្រទៅដល់អ៊ីរ៉ង់សម្រាប់ការឆ្លើយតបចំពោះការវាយប្រហារដែលបានសម្លាប់ឧត្តមសេនីយ៍ដែលជាមន្ត្រីយោធាជាន់ខ្ពស់នៅក្នុងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Quds ក៏ដូចជាការភ័យខ្លាចនៃការរីករាលដាលសង្គ្រាមទៅកាន់តំបន់ផ្សេងទៀតនៃមជ្ឈិមបូព៌ា ខណៈចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានផ្ទុះឡើងមក ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡារបស់លីបង់បានកើនឡើងឥតឈប់ឈរ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលមិនមានការអត្ថាធិប្បាយណាមួយលើការវាយប្រហារលើមូលដ្ឋានអ៊ីរ៉ង់នៅក្នុងរដ្ឋធានីស៊ីរីនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បាននិយាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកសូមឲ្យអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវលើរឿងនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម