ព័ត៌មានជាតិ
ក្រសួងការងារ ចេញយុទ្ធនាការគោះទ្វារតាមខ្នងផ្ទះផ្សព្វផ្សាយពីកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ វគ្គទី ២
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ វគ្គទី ២ ទៅដល់យុវជនក្រុមគោលដៅតាមសហគមន៍ ដើម្បីផ្តល់ព័ត៌មានអំពីការសិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។ យុទ្ធនាការផ្សព្វផ្សាយនេះ បានចាប់ផ្ដើមតាំងពីដើមខែមីនា ឆ្នាំ ២០២៤ ដើម្បីបន្តជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានចូលសិក្សានៅវគ្គទី ២ ខណៈវគ្គទី ១ នឹងបញ្ចប់នៅខែឧសភា ឆ្នាំ ២០២៤ ខាងមុខ។

ចាប់តាំងពីកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ត្រូវបានបើកបវេសនកាល កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ សិក្ខាកាម បាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈវគ្គទី ១ បានជាង ៣ ខែ ដោយរលូន លើវិស័យចំនួន ១០ និង ៣៨ មុខជំនាញ ព្រមទាំងបាននិងកំពុងចុះកម្មសិក្សាតាមរោងចក្រ សហគ្រាស ដើម្បីអនុវត្តការងារជាក់ស្ដែងបន្ថែមលើមេរៀនដែលបានសិក្សា។
សូមរំលឹកថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥ លាននាក់ ដើម្បីផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាឱ្យមានការងារសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរបន្ថែមទៀត។ យន្តការនេះ ក៏ជាយុទ្ធសាស្ត្រដើម្បីប្រែក្លាយកម្ពុជាទៅប្រជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងការងារមានជំនាញ៕








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ