Connect with us

ជីវិតកម្សាន្ដ

Ahreum អតីតក្រុម T-ara បង្ហាញមុខជាសាធារណៈ ទោះមានរឿងចម្រូងចម្រាសថា បោកលុយគេ

បានផុស

នៅ

Ahreum ដែលជាអតីតសមាជិកនៃក្រុម T-ara ដ៏មានប្រជាប្រិយមួយរូបបានត្រលប់មកវិញ ដោយបើកដំណើរការប៉ុស្តិ៍ផ្ទាល់ខ្លួនរបស់នាងនៅលើទូរទស្សន៍ Afreeca ព្រមទាំងបាននិយាយអំពីភាពចម្រូងចម្រាសជាច្រើន​ ជុំវិញការបោកប្រាស់លុយកាក់អ្នកគាំទ្រ។

នៅថ្ងៃទី ០៥ ខែមេសា Ahreum បានទៅទូរទស្សន៍ Afreeca ដើម្បីពិភាក្សាអំពីបញ្ហាថ្មីៗដែលកំពុងជួប។ ក្នុងនោះនាងបាន​លាតត្រដាង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ត​ ដើម្បី​ទទួល​បានកចិ្ចមើលថែកូនៗឡើង​វិញ បន្ទាប់​ពី​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អ្នក​អត្ថាធិប្បាយ​ព្យាបាទ។

អតីតសមាជិកនៃក្រុម T-ara រូបនេះ បានបង្ហាញឲ្យដឹងថា កូនៗរបស់នាងបច្ចុប្បន្នកំពុងស្ថិតនៅក្នុងកន្លែងការពារដែលគ្រប់គ្រងដោយការិយាល័យ Seocho-gu ដោយពន្យល់ពីកាលៈទេសៈនេះថា “ដោយសារតែពាក្យបណ្តឹងរបស់ខ្ញុំប្រឆាំងនឹងអតីតប្តីរបស់ខ្ញុំពីបទរំលោភលើកុមារ អាជ្ញាធរបានអន្តរាគមន៍ដើម្បីធានាសុវត្ថិភាពរបស់កុមារ។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ខ្ញុំក៏ដោយ ខ្ញុំអាចទទួលបានរូបថតរបស់ពួកគេម្តងម្កាលប៉ុណ្ណោះ” ។

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោកអំពីររឿងរ៉ាវនៃ​ការ​ខ្ចី​លុយ​អ្នក​គាំទ្រ Ahreum បាន​បញ្ជាក់​ថា “វា​មិន​ត្រឹម​ត្រូវ​ទេ​ដែល​និយាយ​ថា​ខ្ញុំ​ខ្ចី​លុយ។ មាន​មនុស្ស​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ក្នុង​ពេល​លំបាកមួយនេះ”។

ក្រោយមកទៀត នាងបាននិយាយអំពីស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរបស់នាង Ahreum និងគូដណ្ដឹងហើយចែករំលែកព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលថា “ចាស ខ្ញុំកំពុងមានទំនាក់ទំនងស្នេហា ហើយលើសពីនេះទៀត ខ្ញុំកំពុងរំពឹងថានឹងមានកូនជាមួយគ្នាថែមទៀតផង” ។

ថ្វីបើយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នៃល្បែងស៊ីសងខុសច្បាប់ Ahreum បានបដិសេធយ៉ាងខ្លាំងចំពោះការជាប់ពាក់ព័ន្ធណាមួយដោយនិយាយថា “ខ្ញុំមិនដឹងទាំងស្រុងចំពោះសកម្មភាពបែបនេះទេ។ ខ្ញុំនឹងមិនចូលរួមក្នុងអាកប្បកិរិយាបែបនេះទេ ទោះបីជាខ្ញុំដឹងថាវាជាអ្វីក៏ដោយ”។

សូមបញ្ចាក់ដែរថា Ahreum ធ្លាប់រៀបការជាមួយអ្នកជំនួញនៅឆ្នាំ ២០១៩ និងមានកូនប្រុសពីរនាក់ ក្រោយមកទើបធ្លាយដំណឹងនៃការរលែងលះរបស់នាងនៅក្នុងខែធ្នូឆ្នាំមុន ដោយលើកឡើងពីករណីនៃអំពើហិង្សានិងការរំលោភបំពានលើកុមារពីអតីតស្វាមី។ បន្ទាប់មកទៀត នាង​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា ​ទារ​ប្រាក់​ពី​អ្នក​គាំទ្រ​ថា​ជា​រឿង​មិន​ពិត ដោយ​ចាត់​ទុក​ថា​ពួកគេ​លួច​ចូល​គណនី​បណ្ដាញ​សង្គម​របស់​នាង។ នាង​ក៏បាន​សន្យា​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​ដែល​ផ្សាយ​ពាក្យ​ចចាម​អារ៉ាម​មិន​ពិត និង​ការ​បញ្ចេញ​មតិ​ព្យាបាទដល់រូបនាងនិងក្រុមគ្រួសារផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Go Yoon Jung នឹងជំនួសតំណែង Han So Hee ជាតារាបង្ហាញម៉ូដឲ្យធនាគារ NH ម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៥ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម