ព័ត៌មានជាតិ
អាជ្ញាធររាជធានីដាក់ផែនការម៉ត់ចត់ ក្នុងកិច្ចការពារសន្តិសុខ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី
អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញការយ៉ាងម៉ត់ចត់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ពិសេសទីតាំងសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការដាក់កម្លាំងល្បាត និងដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុលផងដែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ។
ការបង្ហាញពីផែនការនេះបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការងាររៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ០៩ ខែមេសា ក្រោមវត្តមានលោក កើត ឆែ, លោកមាន ចាន់ យ៉ាដា, លោកសុខ ពេញវុធ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
កិច្ចប្រជុំនេះបានពិភាក្សាទៅលើបញ្ហាបច្ចេកទេស និងអ្នកដែលត្រូវអនុវត្តការងារផ្ទាល់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយកម្លាំងទាំងអស់នឹងត្រូវអនុវត្តចាប់ផ្ដើមពីថ្ងៃទី ១១ ខែមេសានេះ រហូតទៅដល់ថ្ងៃទី ១៧ ខែមេសា ដោយសារថា នៅថ្ងៃទី១១ខែមេសា បងប្អូនប្រជាពលរដ្ឋនឹងត្រូវចាកចេញពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត ដែលទាមទារឲ្យកងកម្លាំងទាំងអស់ត្រៀមទុកជាមុន។
ពាក់ព័ន្ធនឹងទីតាំងសង្ក្រាន្តវត្តភ្នំក៏ត្រូវបានរៀបចំឲ្យបានម៉ត់ចត់បំផុតផងដែរ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិបានចូលរួមលេងកម្សាន្តនៅទីតាំងរមណីយដ្ឋានវត្តភ្នំនេះបានសប្បាយរីករាយ ទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តត្រូវរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះឲ្យបានល្អបំផុតនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដើម្បីឱ្យប្រជាពលរដ្ឋយើងបានសប្បាយរីករាយ។
កិច្ចប្រជុំនេះក៏បានផ្ដោតសំខាន់ផងដែរ ទៅលើការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ខណៈពួកគាត់ចាកចេញពីលំនៅដ្ឋាន ដោយកម្លាំងត្រូវល្បាតក្នុងមូលដ្ឋាន ការពារចោរគាស់ទម្រុះទម្លាយផ្ទះសំបែងយកទ្រព្យសម្បត្តិ ដាក់កម្លាំងពិនិត្យអាវុធជាតិផ្ទុះនិងពិនិត្យជាតិអាកុល ជាមួយនឹងការណែនាំឱ្យប្រជាពលរដ្ឋចូលរួមបង្ការគ្រោះអគ្គិភ័យ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។
នៅតាមបណ្តាខណ្ឌដែលរៀបចំសង្ក្រាន្តត្រូវ រក្សាសន្តិសុខនៅតាមទីតាំងពិធីឱ្យបានល្អដោយ អនុវត្តទៅតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញហើយបើខ្វះកម្លាំងត្រូវរាយការមករដ្ឋបាលរាជធានី សំខាន់ឱ្យពិធីបុណ្យនេះដំណើរការទៅដោយរលូន និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៧ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង