Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ត្រូវបានសម្ដេចធិបតី ចាត់តាំងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌

បានផុស

នៅ

លោក ជិន ម៉ាលីន ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចចាត់តាំងឱ្យធ្វើជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ ជំនួសលោកស្រី ចាន់​ សុទ្ធាវី ដែលត្រូវទៅបំពេញថ្មីនៅព្រឹទ្ធសភា។ នេះបើតាមសេចក្តីសម្រេចរបស់សម្ដេចធិបតី ចុះនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចាត់តាំងលោក ជិន ម៉ាលីន ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ នៅពេលនេះ គឺបន្ទាប់ពីលោកស្រី ចាន់ សុទ្ធាវី ដែលជារដ្ឋលេខាធិការប្រចាំការនៃក្រសួងនេះ ត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី ៥នេះ។ ក្នុងអាណត្តិថ្មីនៃព្រឹទ្ធសភា លោកស្រី ចាន់​ សុទ្ធាវី ក៏ត្រូវបានជ្រើសឱ្យកាន់តួនាទីជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា។

ដោយឡែក លោក ជិន ម៉ាលីន មុនទទួលបានការចាត់តាំងជារដ្ឋលេខាធិការប្រចាំការនេះ គឺលោក ក៏មានតួនាទីជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហើយលោក ជិន ម៉ាលីន អាចចាត់ទុកថា ជាអ្នកនាំពាក្យមួយរូបដែលមានភាពសកម្ម មានការឆ្លើយតបទាន់ពេលវេលាជាមួយប្រព័ន្ធសារព័ត៌មាន ឬអាចនិយាយបានថា លោកតែងមានពាក្យនាំជានិច្ច ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងបទពិសោធន៍ ពិសេសលើទិដ្ឋភាពច្បាប់។

បើនិយាយអំពីកម្រិតវប្បធម៌របស់លោក ជិន ម៉ាលីន គឺបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនយោបាយ និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យា Nagoya ប្រទេសជប៉ុន បរិញ្ញាបត្រជាន់ខ្ពស់ច្បាប់ នៅសាកលវិទ្យាល័យ ហាវ៉ៃ សហរដ្ឋអាមេរិក និងបានបញ្ចប់សញ្ញាបត្របណ្ឌិត មកពីប្រទេសចិន ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម