Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នានៅសមុទ្រខាងកើត

បានផុស

នៅ

កងទ័ពជើងទឹកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រខាងកើតដើម្បីពង្រឹងចំណេះជំនាញរបស់ពួកគេក្នុងការទប់ស្កាត់ការគំរាមកំហែងសន្តិសុខដែនសមុទ្រ និងធានាសុវត្ថិភាពការធ្វើនាវាចរណ៍នៅក្នុងសមុទ្រ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី​៩ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មែនទែនទៅ សមយុទ្ធប្រចាំឆ្នាំដែលមានរយៈពេល ៩ ថ្ងៃបានចាប់ផ្តើមតាំងតែពីថ្ងៃទី១ ខែមេសាមកម្ល៉េះ នៅក្នុងដែនទឹកនៃទីក្រុង Pohang ចម្ងាយ ២៦២ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ដោយមានការចូលរួមពីនាវាកងទ័ពជើងទឹកចំនួន ៩ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿងមកពីប្រទេសទាំងពីរ ខណៈភាគីសហរដ្ឋអាមេរិកបានបញ្ជូននាវាបេសកកម្ម USS Miguel Keith (ESB 5) ជាលើកដំបូង អមដោយនាវាកងទ័ពជើងទឹក ២ គ្រឿងផ្សេងទៀត និងឧទ្ធម្ភាគចក្រ MH-53 ផងដែរ ។

នាវា Miguel Keith មានប្រវែង ២៤០ ម៉ែត្រត្រូវបានរចនាឡើងដើម្បីធ្វើជាមូលដ្ឋានបណ្ដែតទឹកសម្រាប់ឧទ្ធម្ភាគចក្រចុះចត និងផ្តល់ការគាំទ្រផ្សេងទៀតដល់ប្រតិបត្តិការយោធាក្នុងបេសកកម្មដែនសមុទ្រ ។ ចំណែកកូរ៉េខាងត្បូងបានបញ្ជូននាវាចំនួន ៦ គ្រឿង រួមទាំងឧបករណ៍រុករករ៉ែ Nampo MLS-II ក៏ដូចជាឧទ្ធម្ភាគចក្រល្បាតដែនសមុទ្រ P-3 និងឧទ្ធម្ភាគចក្រ UH-60 ។

យោងតាមកងទ័ពជើងទឹកកូរ៉េខាងត្បូង សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីបណ្តុះបណ្តាលកងទ័ពជើងទឹកកូរ៉េខាងត្បូង និងអាមេរិកឲ្យចេះអនុវត្តយុទ្ធសាស្ត្រត្រួសត្រាយផ្លូវសម្រាប់ការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព និងពង្រឹងសមត្ថភាពឆ្លើយតបរួមគ្នារបស់ពួកគេប្រឆាំងនឹងសេណារីយ៉ូសង្គ្រាមគ្រាប់ផ្ទុះ ។

គួរបញ្ជាក់ថា សមយុទ្ធរួមគ្នានេះក៏បានរៀបចំលំហាត់ផ្សេងៗទៀតផងដែរ ដូចជាជំនាញក្នុងការដាក់ រាវរក និងរំដោះមីន ផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូន និងការចុះចតរបស់ឧទ្ធម្ភាគចក្រនៅលើនាវា ដើម្បីអនុវត្តសមត្ថភាពនាវិក ក៏ដូចជាការពារកំពង់ផែសំខាន់ៗ និងផ្លូវចរាចរណ៍តាមសមុទ្រ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៣៦ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣៧ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៣៩ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម