Connect with us

បច្ចេកវិទ្យា

យូនីសេហ្វ បង្ហាញពីសញ្ញាបញ្ជាក់ថាអ្នកកំពុងលេងឆាតជាមួយជនបំពានផ្លូវភេទតាម​អនឡាញ

បានផុស

នៅ

ការរំលោភបំពានផ្លូវភេទតាមអនឡាញ គឺជារឿងមួយគួរឱ្យព្រួយបារម្ភចំពោះកុមារនៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលជាសម័យឌីជីថល និងជាឱកាសរបស់ជនខិលខូចយកឱកាសនេះបំពានផ្លូវភេទកុមារ។ អង្គការយូនីសេហ្វកម្ពុជា ក៏បានណែនាំចំណុចមួយចំនួនពីសញ្ញាដែលបញ្ជាក់ថា អ្នកកំពុងតែលេងឆាតជាមួយជនបំពានផ្លូវភេទតាមអនឡាញ ព្រមទាំងទំនាក់ទំនង ដើម្បីដោះស្រាយពេលជួបបញ្ហាទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សព្វផ្សាយរបស់អង្គការយូនីសេហ្វ ទង្វើដែលបញ្ជាក់ថា អ្នកកំពុងតែធ្វើការសន្ទនាតាមអនឡាញ និងជួបបញ្ហាបៀតបៀនផ្លូវភេទមានដូចជា បុគ្គលនោះតែងតែសរសើរ និងលួងលោមអ្នកឱ្យផ្ញើរូបថត ឬ វីដេអូឯកជនរបស់អ្នកជាបន្តបន្ទាប់តាមអនឡាញ។ គេចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នក ដោយសួរសំណួរផ្ទាល់ខ្លួនជាច្រើន ហើយគេអាចនឹងកុហកអ្នកអំពីអត្តសញ្ញាណពិតរបស់គេ។ បន្ទាប់មក គេធ្វើការសន្ទនា គេចាប់ផ្តើមស្នើសុំជួបអ្នកជាលក្ខណៈឯកជនតែ២នាក់។ មួយវិញទៀត គេព្យាយាមអូសទាញអ្នកឱ្យចូលរួមសន្ទនាបែបលក្ខណៈផ្លូវភេទ រួចប្រហែលជាសន្យាថា នឹងមិនឱ្យអ្នកដទៃដឹងពីការសន្ទនានេះឡើយ។

តាមការកត់សម្គាល់ ទង្វើ និងការលួងលោមទាំងអស់នេះហើយ ទើបធ្វើឱ្យកុមារជាច្រើនក្លាយជាជនរងគ្រោះត្រូវបានគេរំលោភបំពានផ្លូវភេទ ហើយករណីនេះ មិនត្រឹមតែកើតមានលើកុមារឡើយ ក៏កើតមានលើមនុស្សធំ ជាស្ត្រីច្រើនផងដែរ។ ដូចនេះ អាណាព្យាបាលគួរយកចិត្តទុកដាក់តាមដាន និងសួរនាំពីកូនៗជានិច្ច ដើម្បីអាចស្វែងរកដំណោះស្រាយ និងជំនួយបានទាន់ពេលវេលា។

ជុំវិញនឹងករណីខាងលើ ប្រសិនជាជនរងគ្រោះជួបនូវហេតុការណ៍ទាំងអស់នេះ រងការគំរាមកំហែង និងរំលោភបំពានផ្លូវភេទតាមអនឡាញ ឬមានអារម្មណ៍ថាខ្លួនអសុវត្ថិភាព អាចស្វែងរកជំនួយបានតាមរយៈរាយការណ៍ទៅនគរបាលជាតិលេខ ១២៨៨ ឬ ទៅអង្គការ APLE កម្ពុជា ០៩២​ ៣១១​ ៥១១​ ឬបណ្តាញទូរសព្ទជំនួយកុមារលេខ ១២៨០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម