Connect with us

ព័ត៌មានជាតិ

រយៈពេល៨ថ្ងៃ ពលរដ្ឋខ្មែរជាង២២ម៉ឺននាក់ បានវិលចូលប្រទេសវិញ ដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

ក្នុងរយៈពេល៨ថ្ងៃ មានប្រជាពលរដ្ឋខ្មែរជាង២២ម៉ឺននាក់ បានវិលចូលប្រទេសវិញ ដើម្បីមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងខែមេសានេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរវិលចូលប្រទេសកម្ពុជាវិញ មានចំនួនសរុប ២២៥ ២៣២នាក់ ដែលក្នុងនោះ មានពលករចូលសរុបចំនួន ៦០ ៦៤៧នាក់។

ការវិលត្រឡប់របស់ពលរដ្ឋខ្មែរពេលនេះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បញ្ជាក់ថា គឺដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ខាងមុខនេះ ព្រមជាមួយនឹងការទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរចូល-ចេញប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបរផ្សេងៗនៅក្រៅប្រទេស ដែលធ្វើឱ្យការធ្វើដំណើរវិលចូលប្រទេសវិញរបស់ពលរដ្ឋខ្មែរមានលំហូរច្រើនជាបន្តបន្ទាប់។  

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រឹមតែមួយថ្ងៃ ពោល គឺនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរ បានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនសរុបចំនួន ៣០ ៣៥០នាក់ ក្នុងនោះមានពលករសរុបចំនួន៨ ១៣០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម