ព័ត៌មានអន្ដរជាតិ
ខ្យល់ព្យុះដ៏សាហាវនៅអាហ្វ្រិកខាងត្បូង បក់បំប៉ើងរថយន្តធ្លាក់ពីលើស្ពាន ផុយៗ
វីដេអូដ៏រន្ធត់ផ្សាយលើគេហទំព័រ Daily Mail បានថតជាប់រថយន្តចំនួន២គ្រឿង ត្រូវខ្យល់ព្យុះដ៏សាហាវ បក់បំប៉ើងធ្លាក់ពីលើស្ពានឆ្លងផ្លូវហាយវ៉េ N1 ចម្ងាយជាង ៦០ម៉ែត្រ ពីទីក្រុង Cape Town ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

ហេតុការណ៍នេះកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលដែលតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសអាហ្វ្រិកខាងត្បូង ត្រូវរងការវាយប្រហារដោយព្យុះ ខណៈខ្យល់បក់ខ្លាំងក៏បោកបំប៉ើងដំបូងអគារ និងផ្តួលរំលំដើមឈើដួលពេញផ្លូវបង្កជាគ្រោះថ្នាក់ផងដែរ។
ក្នុងហេតុការណ៍ទីមួយ រថយន្តដឹកទំនិញ ត្រូវបានខ្យល់បក់បោកធ្លាក់ពីស្ពាន ខណៈដែលរថយន្តផ្សេងទៀតនៅលើផ្លូវ កំពុងតែទប់ទល់នឹងកម្លាំងខ្យល់។

ចំណែកឯហេតុការណ៍ទីពីរ រថយន្តមួយគ្រឿងទៀត ត្រូវបានខ្យល់បក់ប៉ើងដូចសំឡី ធ្លាក់ពីលើស្ពាន ទោះប្រឹងតស៊ូជាមួយព្យុះយ៉ាងណាក៏ដោយ។
ទោះបែបនេះក្តី យោងតាមប្រភពព័ត៌មានពីអាជ្ញាធរអាហ្វ្រិកខាងត្បូង, គ្មាននរណាម្នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់នេះឡើយ ពោលគឺត្រឹមរងរបួសប៉ុណ្ណោះ។
ហេតុការណ៍ខាងលើកើតឡើងជាងមួយសប្តាហ៍ បន្ទាប់ពីមនុស្សចំនួន៤៥នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ស្ពានកម្ពស់៥០ម៉ែត្រ ចូលជ្រោះ ក្នុងខេត្ត Limpopo ភាគឦសានប្រទេសនេះ ប៉ុន្តែមានកុមារីអាយុ៨ឆ្នាំ ម្នាក់គត់ដែលនៅរស់ គ្រាន់តែរបួសធ្ងន់។

ចំពោះហេតុការណ៍នោះ តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអាហ្រ្វិកខាងត្បូង SABC បានឲ្យដឹងថា អ្នកជិះរថយន្តទាំងអស់ គឺជាអ្នកធ្វើធម្មយាត្រា ធ្វើដំណើរពីរដ្ឋធានី Gaborone របស់ប្រទេសបុតស្វាណា ទៅចូលរួមពិធីបុណ្យ Easter ក្នុងទីក្រុង Moria។
រថយន្តបានបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ស្ពានឆ្លងភ្នំ Mmamatlakala ដែលតភ្ជាប់តំបន់ Mokopane និង Marken ស្ថិតនៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Johannesburg។
ប្រទេសអាហ្រ្វិកខាងត្បូង មានមនុស្សស្លាប់តាមដងផ្លូវជាង១២ ៤០០នាក់ក្នុងឆ្នាំ ២០២២ ខណៈសមាគមរថយន្តនៃប្រទេសអាហ្រ្វិកខាងត្បូង បានហៅការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថាជា “វិបត្តិជាតិ” ហើយជំរុញរដ្ឋាភិបាល ពង្រឹងច្បាប់ចរាចរណ៍ឲ្យបានល្អប្រសើរ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?