ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រឈមបទចោទប្រកាន់ប្រល័យពូជសាសន៍ជុំវិញការលក់អាវុធឲ្យ អ៊ីស្រាអែល
អាល្លឺម៉ង់ត្រូវប្រទេសនីការ៉ាហ្គាចោទប្រកាន់ថាបានបំពានអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិដោយសារតែការបញ្ជូនអាវុធទៅឲ្យអ៊ីស្រាអែល និងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៩ ខែមេសានេះ ។
ប្រទេសនីការ៉ាហ្គា បានស្នើឲ្យតុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ឈប់ការលក់អាវុធរបស់អាឡឺម៉ង់ទៅឲ្យអ៊ីស្រាអែល ខណៈទីក្រុងប៊ែរឡាំងបដិសេធការអះអាងនេះ ហើយនឹងបង្ហាញមេធាវីការពារក្តីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃអង្គារនេះ ។
ទន្ទឹមនោះ ប្រទេសនីការ៉ាហ្គាថែមទាំងបាននិយាយទៀតថា ការលក់អាវុធរបស់ប្រទេសអាឡឺម៉ង់ទៅឲ្យអ៊ីស្រាអែលសរុបមានចំនួន ៣២៦,៥ លានដុល្លារកាលពីឆ្នាំមុន ដែលជាការកើនឡើង ១០ ដង បើធៀបនឹងឆ្នាំ ២០២២ ដែលនេះជាព័ស្តុតាងថ្មីមួយទៀតនៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម ។
គួរបញ្ជាក់ថា ប្រទេសអាឡឺម៉ង់ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចចំនួន ១៥ ដែលបានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ជុំវិញការចោទប្រកាន់ថា បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល ។
យោងតាមឯកសារដែលបានប្តឹងទៅតុលាការ ICJ នីការ៉ាហ្គាចង់ឲ្យតុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាទីក្រុងប៊ែរឡាំងបញ្ឈប់ការលក់អាវុធ និងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ ដែលជាស្ថាប័នអន្តរជាតិមួយក្នុងចំណោមស្ថាប័នអន្តរជាតិមួយចំនួនដែលនៅតែប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា