ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពហក់ឡើងដល់ជិត៥០អង្សាសេ សម្លាប់មនុស្ស ជាង១០០នាក់ នៅ ម៉ាលី
សារព័ត៌មាន APA បានរាយការណ៍ថា គិតត្រឹមពេលនេះ មានមនុស្សជាង១០០នាក់ហើយ ត្រូវបាត់បង់ជីវិតនៅក្នុងប្រទេសម៉ាលី ដោយសារតែរលកកម្តៅ ដែលវាយប្រហារ ចាប់តាំងពីដើមខែមេសាមក។
កាលពីសប្តាហ៍មុន ទីក្រុង Kayes ភាគនិរតី បានជួបប្រទះសីតុណ្ហភាពហក់ឡើងខ្ពស់បំផុត ដល់ ៤៨.៥អង្សាសេ ហើយនោះជាថ្ងៃក្តៅបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាហ្រ្វិក។
តាមសេចក្តីរាយការណ៍, មន្ទីរពេទ្យ Gabriel-Toure បានទទួលអ្នកជំងឺដែលធ្លាក់ខ្លួនឈឺដោយសារអាកាសធាតុចំនួន១០២នាក់ ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ បណ្តាលឲ្យពួកគេបាត់បង់ជីវិត។
ត្បិតតួលេខផ្លូវការខាងលើមានមនុស្សស្លាប់១០២នាក់ក៏ពិតមែន ប៉ុន្តែប្រភពក្នុងស្រុកមួយបានបង្ហើបថា មនុស្សស្លាប់ក្នុងរយៈពេលត្រឹម៣ថ្ងៃចុងក្រោយ មានរហូតដល់ទៅ២៥០នាក់ឯណោះ។
ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្ត្រីបានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវស្នាក់នៅក្នុងកន្លែងដែលមានខ្យល់ចេញចូល ហើយត្រូវពង្រឹងវិធានការការពារលើសិស្សសាលា ដោយសារក្មេងៗគឺជាជនងាយរងគ្រោះដូចជាមនុស្សចាស់ដែរ។
គេដឹងថា សីតុណ្ហភាពខ្ពស់គឺបណ្តាលមកពីបាតុភូតអាកាសធាតុ El Nino ដែលបង្កើនសីតុណ្ហភាពមហាសមុទ្រ និងបរិយាកាស។
បាតុភូតធម្មជាតិនេះ តែងតែកើតមានរៀងរាល់២ទៅ៧ឆ្នាំម្តង ហើយទាញបន្ថយកម្រិតភ្លៀងធ្លាក់ ខណៈផលប៉ះពាល់របស់វាត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរគួរសម ពោលគឺវាចោទជាបញ្ហាដល់វិស័យកសិកម្ម ការនាំចេញ និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខែកុម្ភៈឆ្នាំនេះ តំបន់ស្ទើរពេញពិភពលោក ជួបអាកាសក្ដៅបំផុតមិនធ្លាប់មាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ