Connect with us

ព័ត៌មានជាតិ

លោក ឡាំ ជា ជួបប្រជុំគណៈកម្មការអន្តរក្រសួងដោះស្រាយបញ្ហាបាក់ច្រាំងតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

បានផុស

នៅ

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការអន្តរក្រសួង លោក ឡាំ ជា បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងប្រកាសសមាសភាព និងបែងចែកតួនាទីភារកិច្ចក្រុមការងារបច្ចេកទេសនាំមុខពិភាក្សា និងរៀបចំខ្លឹមសារសម្រាប់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។

គណៈកម្មការខាងលើនេះ មានមុខងារ និងភារកិច្ចក្នុងការសិក្សា ស្រាវជ្រាវ និងវាយតម្លៃអំពីហេតុផលប៉ះពាល់បរិស្ថាន និងសង្គមដែលបណ្តាលមកពីការបាក់ច្រាំងទន្លេបាសាក់​ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ហើយពិភាក្សា ចរចា និងដាក់ចេញដំណោះស្រាយលើបញ្ហានេះ តាមរយៈការចាត់វិធានការសមស្រប ដើម្បីបង្ការ និងទប់ស្កាត់ការបាក់ច្រាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាថែរក្សាការពារស្ថិរភាពខ្សែបន្ទាត់ព្រំដែន ច្រាំងព្រំដែន និងបង្គោលព្រំដែន។

គណៈកម្មការអន្តរក្រសួងដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក៏មានភារកិច្ចសម្របសម្រួល ពិភាក្សា និងចរចាជាមួយភាគីវៀតណាម ដើម្បីរិះរកមធ្យោបាយដែលមានលក្ខណៈបុរេសកម្មក្នុងការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា- វៀតណាម រៀបចំ និងអនុវត្តផែនការសកម្មភាពនិងផែនការថវិកា ដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។

លើសពីនេះ ត្រូវរៀបចំគម្រោងថវិកាចំណាយលម្អិតសម្រាប់សាងសង់ច្រាំងទន្លេ និងព្រែកនៅទីតាំងបាក់ច្រាំង ដែលស្ថិតក្នុងស្ថានភាពហានិភ័យជាក់ស្តែង ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ សម្រេច ហើយតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងនៃការសាងសង់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងការអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្លាប់​ជនជាតិ​ចិន២នាក់ និងរងរបួសធ្ងន់និងស្រាល២នាក់ នៅ​ផ្លូវជាតិលេខ១

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ទេសរដ្ឋមន្រ្តី លី ធុជ ដឹក​នាំ​គណៈប្រតិភូ​មក​ពីបណ្តាញទីភ្នាក់ងារអង្គការសហប្រជាជាតិ ទស្សនា​សារមន្ទីរ​តេជោសន្តិភាព រួមមាន UNDP, UNFPA, UNICEF, UN-Women, WFP និង UNOPS

សេដ្ឋកិច្ច៥ ម៉ោង មុន

អ្នកជំនាញ៖ ការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥ គឺស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកវិភាគ៖បាតុកម្មគ្មានអ្នកចូលរួមបង្ហាញថា មួរ សុខហួរ និងបក្សប្រឆាំងលែងមានប្រជាប្រិយក្នុងឆាកនយោបាយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សិង្ហបុរី៖ បុរស​ម្នាក់​ត្រូវ​ជាប់​គុក​ពី​បទ​លួច​ត្រីបបែល albino

Sokha Hotels

ព័ត៌មានពេញនិយម