Connect with us

កីឡា

អបអរសាទរ! ម៉ឺន មូសស្តាន និង សាលី ហ្វីលីន ឈ្នះមេដាយមាសម្នាក់១ដូចគ្នានៅថៃ

បានផុស

នៅ

កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា សាលី ហ្វីលីន និង​កីឡាករ ម៉ីន មូសស្តាន បាន​ឈ្នះ​មេដាយ​មាស​ម្នាក់​១​គ្រឿង​ដូច​គ្នា​ពី​ការ​ប្រកួត​ម៉ូតូ​ទឹក WATER JET PRO TOUR 2024 ជុំទី១ នៅ​ប្រទេស​ថៃ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​​​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៤​ កីឡាករ សាលី ហ្វីលីន បានឈ្នះ​មេដាយមាស១គ្រៀង លើវិញ្ញាសា EXPERT RUNABOUT 1100 STOCK។ ចំណែក​កីឡាករ​ ម៉ីន មូសស្តាន បាន​បាន​ឈ្នះ​​មេដាយមាស​១គ្រៀង លើវិញ្ញាសា​ PRO SKI GP នៅ​ក្នុង​កម្មវិធី​ជា​មួយ​គ្នា។

តាម​សេចក្តី​ប្រកាស​របស់កម្មវិធី Jet Ski World Series ការ​ប្រកួត WATER JET PRO TOUR 2024 ​នៅ​​ប្រទេស​ថៃ​មាន​៤​ជុំ​គឺ ជុំ​ទី១ នៅ​​ថ្ងៃ​ទី​៦-៧ ខែ​មេសា, ជុំទី​២ នៅ​ថ្ងៃទី​៤-៥ ខែ​ឧសភា, ជុំ​ទី​៣ នៅ​ថ្ងៃ​ទី​១៣-១៤ ខែ​កក្កដា​ និង​ជុំ​ទី​៤ នៅ​ថ្ងៃ​ទី​១៨-១៩ ខែ​សីហា ឆ្នាំ​២០២៤ ដែល​មាន​កីឡាករ​ជា​ច្រើន​មក​ពី​ជុំ​វិញ​ពិភព​លោក៕

អត្ថបទ៖ វីរបុត្រ
ប្រភព៖ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនា​គារ​ប៉េហ្សុី

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រការគួរកត់សម្គាល់៖ ខែតុលា  ជាខែដែល«ព្រះបរមរតនកោដ្ឋ» ប្រសូត គ្រងរាជសម្បត្តិ និងយាងចូលព្រះទិវង្គត

ព័ត៌មានជាតិ២០ ម៉ោង មុន

អគ្គនាយកដ្ឋានពន្ធនាគារ កំពុងស៊ើបករណីជនជាតិចិនផឹកស៊ីរាំច្រៀង ដោយអះអាងថានៅមណ្ឌលអប់រំកែប្រែទី១

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើល ក្រោយល្បីថា ស្លាប់ក្រោមដៃអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម