ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមទទួលយកជនភៀសខ្លួន មីយ៉ាន់ម៉ា ១០ ម៉ឺននាក់
រដ្ឋមន្ត្រីការបរទេសថៃបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកមនុស្សចំនួន ១០០,០០០ នាក់ដែលភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈការប្រយុទ្ធគ្នានៅជិតទីក្រុងព្រំដែននៅតែបន្តផ្ទុះឡើង ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ ។
រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-nukara បាននិយាយថា ថៃបានរៀបចំកន្លែងអស់ហើយដើម្បីត្រៀមផ្ទុកមនុស្សប្រហែល ១០០,០០០ នាក់នៅក្នុងតំបន់សុវត្ថិភាពបណ្តោះអាសន្នរបស់ថៃ ខណៈក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កងទ័ពមីយ៉ាន់ម៉ាប្រឈមមុខនឹងការគំរាមកំហែងដ៏អាក្រក់បំផុតរបស់ខ្លួន ជាពិសេសគឺការបាញ់បោះពីសំណាក់ក្រុមប្រឆាំងយោធានៅក្នុងប្រទេស ។
ប្រទេសថៃមិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហើយមិនបែងចែករវាងជនភៀសខ្លួន និងជនចំណាកស្រុកផ្សេងទៀតនោះឡើយ ។ ប្រទេសនេះមានព្រំដែនប្រវែង ២,៤០០ គីឡូម៉ែត្រជាមួយប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីរដ្ឋាភិបាលយោធាបានផ្តួលរលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ ២០២១ ។
គួរបញ្ជាក់ថា ការកើនឡើងជាលំដាប់នៃការប្រយុទ្ធគ្នានៅតាមព្រំដែនរវាង ថៃ-មីយ៉ាន់ម៉ា បានធ្វើឲ្យមនុស្សមួយចំនួនបានភៀសខ្លួនជាបណ្ដោះអាសន្នទៅកាន់ប្រទសថៃ ហើយបញ្ហានេះបានធ្វើនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មានការព្រួយបារម្ភ ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ ខណៈលោកក៏បានជួបពិភាក្សាគ្នាអំពីបញ្ហាព្រំដែនជាមួយមន្ត្រីជាន់ខ្ពស់ថៃកាលពីថ្ងៃអង្គារកន្លងទៅផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ថៃបានអនុញ្ញាតឲ្យជនភៀសខ្លួនរាប់ម៉ឺននាក់ចេញពីប្រទេសមីយ៉ាន់ម៉ា ឲ្យស្នាក់នៅក្នុងតង់បណ្ដោះអាសន្នក្បែរព្រំដែនរវាងប្រទេសទាំងពីរផងដែរ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ