ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ ការងារហ្វឹកហ្វឺន គឺជាការបង្កើនសមត្ថភាព និងពង្រឹងស្មារតីរបស់កងទ័ព
ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស នៅខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានចាត់ទុកការងារហ្វឹកហ្វឺន ជាការបង្កើនសមត្ថភាព ក៏ដូចជាការពង្រឹងនូវស្មារតីរបស់កងទ័ពឱ្យកាន់តែមុះមុតក្នុងកិច្ចការពារជាតិ និងការពារថ្នាក់ដឹកនាំ។

នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិសាស្ត្រភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស ជំនាន់ទី២៩ និងប្រកាសបើកវគ្គបន្ត ជំនាន់ទី៣០។

ក្នុងពិធីបិទនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានសម្ដែងការអបអរសាទរដល់កងទ័ពដែលបានបញ្ចប់ជាស្ថាពរនៅវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសពេលនេះ ប្រកបដោយលទ្ធផលយ៉ាងល្អប្រសើរ ហើយក៏ស្វាគមន៍សិក្ខាកាមថ្មីៗដែលនឹងបន្តការហ្វឹកហ្វឺនជំនាញនេះ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត លើកឡើងថា ភាពជោគជ័យនៃការហ្វឹកហ្វឺននាថ្ងៃនេះ និងពេលកន្លងមក គឺអាស្រ័យដោយភាពស្មោះត្រង់ និងឆន្ទៈមោះមុតរបស់កងទ័ព ជាពិសេសទទួលបានការគាំទ្រពីក្រុមគ្រួសារ ការជំរុញលើកទឹកចិត្តពីយោធាចារ្យ និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កងអង្គរក្ស ដែលបានក្លាយជាកម្លាំងស្នូលក្នុងការការពារសុវត្ថិភាពសន្តិសុខថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល និងលើកិច្ចការពារជាតិបូរណភាពទឹកដីរបស់កម្ពុជា។ តាមរយៈនេះ លោកឧត្តមសេនីយ៍ឯក ចាត់ទុកថា ការរៀនសូត្រ ជាការវិវត្តខ្លួនគ្មានទីបញ្ចប់ ពោល គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំ អស់មួយជីវិតនៅលើចំណេះដឹង និងចំណីធ្វើ ដើម្បីពង្រឹងសមត្ថភាព ជំនាញ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងដូច្នេះថា៖ «ការងារហ្វឹកហ្វឺន គឺជាកាបណ្តុះបណ្តាលបង្កើនសមត្ថភាព ពង្រឹងស្មារតី កងទ័ពរបស់យើង ក្នុងការការពារសុវត្ថិភាពថ្នាក់ដឹកនាំ ទប់ស្កាត់ និងប្រឆាំងភេរវកម្ម ជាពិសេសការពារថែរក្សាសុខសន្តិភាពជូនប្រជាជន»៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ