Connect with us

ជីវិតកម្សាន្ដ

គ្រងឈុតអប្សរាលើទឹកដី កម្ពុជា ម្ចាស់មកុដ MU ទទួលការសរសើរយ៉ាងគគ្រឹកគគ្រេង

បានផុស

នៅ

បវរកញ្ញាចក្រវាលឆ្នាំ ២០២៣ Sheynnis Palacios និងជាម្ចាស់មកុដ Miss Universal 2023 (MU) បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែមេសាឆ្នាំ២០២៤ តបតាមការអញ្ញើញរបស់ម្ចាស់ស្ថាប័ន MU​ ខ្មែរ​ បន្ទាប់ពីនាងទើបធ្វើដំណើរទៅថៃនិងឡាវប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។

ថ្វីបើយ៉ាងណាក៏ដោយ ការធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានេះ ក៏ជាលើកដំបូងរបស់ម្ចាស់មកុដ MU ផងដែរ។ ជាពិសេសក្នុងដំណើរនេះគឺជាការណែនាំពីវប្បធម៌ខ្មែរ​ ហើយព្រមទាំងឲ្យរូបនាងផ្ទាល់ទទួលយកនូវបទពិសោធន៍ថ្មីនៃវប្បធម៌ដ៏សម្បូរបែបលើទឹកដីអច្ឆរិយមួយ។

លើសពីនេះ តាមរយៈរូបភាពដែលបង្ហោះដោយគណនីផ្លូវការរបស់ Miss Universal និងស្ថាប័ន Miss Universal កម្ពុជាបានបង្ហាញនូវឈុតអប្សរាដែលរាជិនីសម្រស់រូបនេះ គ្រងជាមួយនឹងបវរកញ្ញាចក្រវាលកម្ពុជា ចន សុទិម៉ា​។ ក្រោយមក ឈុតទី២​ Sheynnis Palacios ស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ សំពត់សម្លុយសារបាប់ និងពានាស្បៃ ដែលសុទ្ធសឹងជាផលិតផល និងសិប្បកម្មរបស់ខ្មែរពិតៗ។ ចំណេកសំពត់ល្បើកសារបាប់ ចេញពីកីតម្បាញ ព្រែកហ្លួង ខេត្តកណ្តាល និងរៀបចំរចនាឡើងដោយ ណុបដាណេ សម្អាងការ។

អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺមេ MU ថៃ​ បានចេញសារថ្លែងអំណរគុណដល់ស្ថាប័នកម្ពុជាយ៉ាងវែងអន្លាយថា ​”ស្ថាប័នបវរកញ្ញាចក្រវាល (MUO) សូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្រងនៃកម្ពុជា បានផ្តល់ឱកាសឲ្យបវរកញ្ញាចក្រវាឡឆ្នាំ ២០២៣ sheynnispalacios ទទួលយកការបង្ហាញជាទីគោរពរបស់អ្នក ដោយបង្ហាញខ្លួនជាអប្សរា។ បទពិសោធន៍ម្តងក្នុងមួយជីវិតនេះ បានបំពេញបេសកកម្មសាជីវកម្មរបស់យើងក្នុងការបំពេញនូវគំរូនៃភាពស្រស់ស្អាត ឥទ្ធិពលសង្គម និងវប្បធម៌។ អរគុណសម្រាប់ការជឿជាក់លើរាជិនីរបស់យើង”។

យ៉ាងណាក៏ដោយ បន្ទាប់ពីរូបភាពរបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២៣ Sheynnis Palacios​ គ្រងឈុតអប្សរានិងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ សំពត់សម្លុយសារបាប់ និងពានាស្បៃ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសមហាជននៅក្នុងប្រទេសកម្ពុជា ចូលទៅបញ្ចេញសាទរយ៉ាងគគ្រឹកគគ្រេង។ នេះក៏ជារឿងភ្ញាក់ផ្អើលបំផុតមួយដែរ សម្រាប់បវរកញ្ញារូបនេះ បានគ្រងឈុតខ្មែរលើកដំបូង ហើយក៏ជាការផ្វផ្សាយនូវវប្បធម៌ និងអរិយធម៌របស់ប្រទេសកម្ពុជាផងដែរ។

សូមជម្រាបជូនថា Sheynnis Palacios តំណាងឲ្យប្រទេស Nicaragua បានឈ្នះមកុដ Miss Universe ២០២៣ លើកទី ៧២ ហើយនាងក៏ជាជនជាតិនីការ៉ាហ្គ័រដំបូងគេដែលបានឈ្នះបវរកញ្ញាចក្រវាឡ។ ចំណែកលំដាប់រងទីមួយបានទៅលើ Posiu ​តំណាងឲ្យប្រទេសថៃ និង​លំដាប់រងលេខលេខ​២​ បាន​ទៅ​លើ Moraya Wilson ជា​បវរកញ្ញា​មក​ពី​ប្រទេស​អូស្ត្រាលី៕

សូមទស្សនានូវរូបភាពរបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២៣ Sheynnis Palacios ខាងក្រោមនេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៥ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម