Connect with us

ជីវិតកម្សាន្ដ

ប្រឡូកសិល្បៈជិត ២០ ឆ្នាំ ករុណា ពេជ្រ អះអាងមិនធ្លាប់ជួបមនុស្សអាក្រក់ប្រើសម្ដីអសីលធម៌ទេ

បានផុស

នៅ

លោក ករុណា ពេជ្រ ដែល​ជា​សិល្បករ​ចម្រៀង​ជើងចាស់​មួយ​រូប បាន​អះអាង​ថា រយៈពេល​ជិត ២០ ឆ្នាំ នៃ​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កន្លងមក​នេះ លោក​ពុំ​ដែល​ធ្លាប់​ជួប​នូវ​រឿង​អាក្រក់​នៅ​លើ​ឆាក​តន្ត្រី​ដោយ​មាន​មនុស្ស​ប្រើ​សម្ដី​មិន​ល្អ ឬ អសីលធម៌​មក​លើ​ខ្លួន​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​តារា​ចម្រៀង​លោក ករុណា ពេជ្រ នេះ ស្រប​ពេល​ដែល​ថ្មីៗ នេះ ផ្ទុះ​ការ​រិះគន់ និង​វែកញែក ពាក់ព័ន្ធ​នឹង​រឿង​ដ៏​ហួសចិត្ត​មួយ បន្ទាប់ពី​ក្រុម​តន្ត្រី Hashtag band ត្រូវ​បាន​គណៈ​គ្រប់គ្រង​សាលា​មួយ​នៅ​ខេត្ត​កំពង់ចាម ប្រកាស​ឲ្យ​បញ្ឈប់​ការ​សម្តែង​ទាំង​ពាក់កណ្ដាល​ទី​ក្នុង​ថ្ងៃ​អបអរ​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី។

លោក ករុណា ពេជ្រ បាន​សរសេរ​ភ្ជាប់​សាច់រឿង​នេះ​ដោយ​ក្តី​ហួសចិត្ត​ថា «មើល​វីដេអូ​នេះ​ហើយ ខ្ញុំ​ក៏​ជា​អ្នក​សិល្បៈ​ម្នាក់ ពិត​សោកស្ដាយ​ណាស់​ដែល​ក្រុម​ភ្លេង និង​ចម្រៀង​របស់​ប្អូនៗ មិន​គួរ​ណា​ទៅ​ស្ម័គ្រ​ចិត្ត​សម្តែង​ប៉ះ​ចំ​អ្នក​រៀបចំ​កម្មវិធី​ដែល​ខ្វះ​សុជីវធម៌​បែបនេះ​សោះ ស្មើ​នឹង​ការ​បំបាក់មុខ​ដោយ​មនុស្ស​ម្នាក់​ដែល​ខ្វះ​តម្លៃ​ទទួលខុសត្រូវ និង​ការ​សម្របសម្រួល​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​វិទ្យាល័យ​មួយ​រូប ហើយក៏​ជា​អ្នកដឹកនាំ​កម្មវិធី​ម្នាក់​ដែរ​…..»។

ករុណា ពេជ្រ បន្ត​ថា លោក​ហ៊ាន​ឲ្យ​តម្លៃ​ថា វា​អាក្រក់​បំផុត​នៅ​ពេល​ដែល​បាន​ឮ​សំឡេង​បែបនេះ លើ​ឆាក​តន្ត្រី​ដែល​ក្រុម​តន្ត្រី Hashtag band កំពុង​ប្រគំ។ ទោះបីជា​លោក​បាន​ចូល​ប្រឡូក​សិល្បៈ​ជិត ២០ ឆ្នាំ ដែរ ប៉ុន្តែ​មិនដែល​ឮ​សំឡេង​អសីលធម៌ និង​ជួប​មនុស្ស​ប្រើ​សម្ដី​បែបនេះ ក្នុង​ពេល​កំពុង​សម្តែង​របស់​លោក​នោះ​ទេ។ លោក​បន្ថែម​ថា «ខ្ញុំ សូម​ចូលរួម​ឲ្យ​កម្លាំង​ចិត្ត​ដល់​ប្អូនៗ ក្រុម​តន្ត្រីករ និង​អ្នកចម្រៀង»។

សូម​បញ្ជាក់​ថា មុន​នេះ ទស្សនិកជន និង​អ្នកគាំទ្រ មាន​ការ​ចាប់​អារម្មណ៍ បន្ទាប់ពី​មាន​ការ​ចែក​រំលែក​ពាក់ព័ន្ធ​នឹង​រឿង​ហួសចិត្ត​មួយ​រវាង​ក្រុម​តន្ត្រី Hashtag band ជាមួយ​គណៈ​គ្រប់គ្រង​សាលា ក្នុង​ថ្ងៃ​អបអរ​សង្ក្រាន្ត​វិទ្យាល័យ​ព្រះសីហនុ​ខេត្ត​កំពង់ចាម ខណៈ​ក្រុម​នេះ​កំពុង​លេង​សុខៗ ក៏​ត្រូវ​បាន​បញ្ឈប់​ទាំង​កណ្ដាល​ទី​តែម្ដង។ ចំពោះ​មូលហេតុ​ដែល​ក្រុម Hashtag band សម្រេច​ឈប់​លេង និង​ចុះ​ចេញ​ពី​លើ​ឆាក​ដោយ​ភ្លាមៗ នោះ ដោយសារ​តែ​ពួកគេ​មាន​ការ​អន់ចិត្ត​ជាមួយ​គណៈ​គ្រប់គ្រង​សាលា​ដែល​បាន​និយាយ​កាត់​ចង្វាក់​ដើម្បី​សុំ​ឲ្យ​មាន​ការ​ចាក់​ធុងបាស​ជំនួស​វិញ ពោល​គឺ​ចង់​ឲ្យ​សិស្ស​បាន​រាំ​សប្បាយ​គ្រប់គ្នា។ ប៉ុន្តែ​ភ្លាមៗ នោះ​ដែរ ក្រុម​ខាង​លើ ក៏បាន​បញ្ឈប់​សកម្មភាព​ច្រៀង​របស់​ខ្លួន​តែម្ដង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម